ស៊ីថា ប៉ែក

https://www.khmer-media.com

ក្រោយរងការរិះគន់ ស្រាប់តែ ឆន សុវណ្ណារាជ ពោលពាក្យ បែបនេះលើហ្វេសប៊ុកថា…

ភ្នំពេញ ៖ កាលពីថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២០ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងដ៏ល្បីឈ្មោះ លោកឆន សុវណ្ណារាជ ហើយក៏ជាថ្ងៃដែលអ្នកម្តាយរបស់លោកបានឆ្លងកាត់គ្រប់រសជាតិ បង្កើតរូបលោកឲ្យបានមើលឃើញពិភពលោកដ៏ធំមួយនេះ ។ ដោយឡែក​ ក្នុងថ្ងៃខួបកំណើតដ៏សប្បាយរីករាយ និងសែនមានក្តីសុខ ជួបជុំបងប្អូន សាច់ញាតិ ហ្វេនៗជាច្រើនបានអញ្ជើញចូលរួមនោះ លោកក៏ទទួលបានកាដូពិសេស បងប្អូនសាច់ញាតិ របស់លោក នូវចំនួនទឹកប្រាក់រហូតដល់ទៅ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ផងដែរ។ បន្ទាប់ពីការជួបជុំ សើចសប្បាយជុំបងប្អូនហើយនោះ ក៏មានមតិមួយចំនួន បានចូលមកធ្វើការរិះគន់​ កប់ៗមាត់ គ្មានសំចៃទាល់តែសោះ ។ ភ្លាមនោះ តារាប្រុសរូបនេះក៏បានបង្ហោះសារថា “បងប្អូន ខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅឱ្យតែអ្នកសិល្បះធ្វើអីក៏ខុសដែរ ឱ្យតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនឱ្យតម្លៃអ្នកសិស្បះខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បះហ្នឹងវាអន់ខ្លាំងណាស់ទៅហេ ក្នុងក្រសែភ្នែកអ្នក? សុំទោសបើខ្ញុំនិយាយខុស”។ លោក​ បានបន្ថែមទៀតថា […]Read More

លោកស្រី ទ្រី ដាណា ឲ្យពិន្ទុសូន្យ បើសិនអ្នកលក់ ណាម្នាក់ហ៊ាន ធ្វើរឿងមួយនេះដាក់ភ្ញៀវ ទោះលក់មួយជីវិតទៀត ក៏មិនមានដែរ

មហាជនជាច្រើន ប្រាកដជាបានស្គាល់លោកស្រី ទ្រី ដាណា រួចមកហើយ ដែលលោកស្រី គឺជាបុគ្គលម្នាក់ ដ៏ជោគជ័យ នៅក្នុងរឿងរកយ៉ាងខ្លាំង​ រហូតធ្វើឲ្យមហាជន មានការស្ងប់ស្ងែង និងត្រេកអរជំនួស ។ សព្វថ្ងៃនេះ​​ លោកស្រី ទ្រី ដាណា​ គេសង្កេតឃើញថា លោកស្រី បានយកចិត្តទុកដាក់ជាខ្លាំង លើបញ្ហាជួយដល់សង្គម ព្រោះថា លោកស្រី គាត់ធ្លាប់ជួប នូវការលំបាក ដូច្នេះ ការលំបាករបស់បងប្អូន បានមកពឹងពាក់លើរូបគាត់ គឺគាត់មិនដែល ទុកបងប្អូនចោលនោះទេ គាត់តែងតែចុះទៅជួយដោយផ្ទាល់ខ្លួនគាត់​ ឬ តាមរយៈក្រុមការងារ។ ដោយឡែកកាល​ពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា​ បានបង្ហោះសារមួយឃ្លា ជូនទៅអ្នករកស៊ីគ្រប់រូបថា “ធ្វើជាអ្នករកសុីបើមិនចេះញញឹមមិនចេះសើចដាក់ភ្ញៀវកុំរកសុីអីនាំតែខាត់ដើមគ្មានអ្នកទិញមួយណាចូលចិត្តមើលមុខអ្នកលក់បែបនិងឡើយ បើសំរាប់នាងខ្ញុំអោយ0ពន្ទុ”។ ជាការពិតណាស់ ប្រសិនបើអ្នកលក់អង្គុយធ្វើមុខស្អុយ មិនមានភាពរួសរាយរាក់ទាក់ដាក់ភ្ញៀវទេនោះ គ្មានភ្ញៀវណាម្នាក់ គេចង់មកទិញ ឬ ចង់និយាយលេងជាមួយនោះទេ ទាល់តែអ្នកលក់មានភាពរួសរាយរាក់ទាក់ទៅភ្ញៀវ ទើបមានអ្នកចង់ទិញឥវ៉ាន់យើង៕Read More

Album រូបភាពស្អាត ពីអូន ថង សាម៉ូលីណា កូនម៉ាក់ សួស វីហ្សា អ្នកណាបានឃើញហើយ ក៏គ្រឺតដែរ

ដូចដែលបងប្អូនគ្រប់រូបបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញ តារាចម្រៀង សំលេងពិរោះរណ្តំ អ្នកនាង សួស វីហ្សា និងលោកថម មី បានទទួលសមាជិកថ្មី គួរឲ្យស្រលាញ់ និងគួរឲ្យគ្រឺតបំផុត ដោយកូនអ្នកទាំងពីរមានឈ្មោះថា ថង សាម៉ូលីណា ហៅអូន Jenny ។ បន្ទាប់ពីសម្រាលកូនហើយ ធ្វើឲ្យលោកថម មី និងភរិយា ពិតជាសប្បាយចិត្តឥតឧបមា​ ពេលដែលបានឃើញមុខកូនស្រី​ដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ។ ចំណែកឯអ្នកនាង សួស វីហ្សា វិញ ក៏មានទឹកមុខស្រស់ថ្លា និង ពោរពេញទៅដោយស្នាមញញឹម។ ដោយឡែកនៅមុននេះបន្តិច លោកថម មី បានបង្ហោះរូបភាពឃ្យូតៗជាច្រើនសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយសារយ៉ាងខ្លីថា “Album អូន ថង សាម៉ូលីណា ហៅអូន Jenny រំភើបសប្បាយចិត្តណាស់ពីរនាក់ប្រពន្ធ ហើយក៏ស្គាល់រសជាតិបើកភ្នែកមើលកូនទល់ភ្លឺដែរ “។Read More

កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ប្រកាសលក់ដីមួយកន្លែងទំហំ ៨ ហិចតា ដែលជាដីរបស់លោកផ្ទាល់ ពិសេសនោះគឺ…

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ទូទាំងប្រទេស លោក ព្រាប​ សុវត្ថិ ដែលគ្រប់គ្នាបានស្គាល់រូបលោក តាមរយៈបទចម្រៀង និងខ្សែភាពដ៏ល្បីឈ្មោះ រឿង នេសាទក្រពើ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ មហាជន ក៏ដូចជា ហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក​ ពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកដមសំលេង ដ៏សែនពិរោះរបស់លោក ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា Preap Sovath Investment បានបង្ហោះសារថា ដោយប្រកាសលក់ដីមួយកន្លែងទំហំ ៨ ហិចតា ដែលជាដីរបស់ខ្ញុំផ្ទាល់ ស្ថិតនៅក្រុងបានលុង ខេត្តរតនគីរី នៅជិតបឹងយក្សឡោម។ គណនីហ្វេសប៊ុកនេះ បានរៀបរាប់ឲ្យដឹងថា “សួស្ដីបងប្អូន ! ខ្ញុំបាទព្រាប សុវត្តិ សូមធ្វើការប្រកាសលក់ដីមួយកន្លែងទំហំ ៨ ហិចតា ដែលជាដីរបស់ខ្ញុំផ្ទាល់ ស្ថិតនៅក្រុងបានលុង ខេត្តរតនគីរី នៅជិតបឹងយក្សឡោម។ នៅក្នុងដីរួមមាន៖  ចំពោះសក្កដានុពលជុំវិញដីរួមមាន  ចំងាយប្រហែល ៤០០ម៉ែត្រពីបឹងយក្សឡោម  រីស៊តកំពុងបើកដំណើរការ […]Read More

កតញូណាស់ ! ស្រីអូន មកថ្វាយបង្គំឪពុកមា និងជូនថវិការ ១ម៉ឺនដុល្លារ ជាការតបស្នង និងទម្លាយរឿងមួយ ដែលបងប្អូនមិនធ្លាប់បានដឹងពីមុនមក ដោយរឿងនោះគឺ…មានវិដេអូ

ជឿជាក់ថា បងប្អូនជាច្រើន ប្រាកដជាបានស្គាល់ អ្នកជំនួញវ័យក្មេង និងជាបុគ្គលម្នាក់ ដែលបានជួយដល់សង្គម តាមរយៈការជួយដល់ លោកពូ លោកតា ចាស់ជរា ធាក់ស៊ីក្លូ និងក្មេងស្រីជាច្រើននាក់ទៀត ដែលរងគ្រោះ នៅអង្គការអាហ្វីស៊ីប របស់លោកស្រី ម៉ម សុម៉ាលី ព្រមទាំងបានធ្វើរឿងជាច្រើនទៀត ឲ្យមហាជន គោរពស្រលាញ់ និងគាំទ្រអ្នកនាងកន្លងមក រហូតដល់ពេលនេះ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បងស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បានបង្ហោះវិដេអូមួយ ធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗ របស់អ្នកនាង ស្ទើរតែស្រក់ទឹកភ្នែកតាម។ នៅក្នុងវិដេអូនោះ អ្នកនាងបានរៀបរាប់ ពីជីវិតដ៏សែនជូរចត់របស់អ្នកនាង ដែលធ្លាប់ឆ្លងកាត់នាពេលកន្លងមក ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺទឹកចិត្ត នឹករលឹកអ្នកមានគុណ ដែលធ្លាប់បានផ្តល់បាយ ម្ហូប កន្លែងរស់នៅ ការងារ និងភាពកក់ក្តៅនៅក្នុងចិត្ត ដែលធ្វើឲ្យអ្នកនាង មានកំលាំងពុះពារដល់សព្វថ្ងៃនេះ។ ដោយឡែក អ្នកនាង បានទៅដល់ផ្ទះលោកពូ និងអ្នកមីង ព្រមទាំង ក្រាបថ្វាយបង្គំឪពុកមា […]Read More

កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ទឹកដៃដ៏អស្ចារ្យរបស់កូនខ្មែរ បានទាញអារម្មណ៍លោកជំទាវ ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អញ្ជើញទៅគយគន់ដោយផ្ទាល់ ហើយក៏លាន់មាត់សរសើរថា…

ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក ពីទឹកដៃដ៏អស្ចារ្យរបស់កូនខ្មែរ បានជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ ។ យ៉ាងណាមិញ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ធ្លាប់តែបានឃើញតាមរយៈការបង្ហោះសារ ពីមួយទៅមួយសរសើរពីទឹកដៃកូនខ្មែរយើង ដែលអាចជីកដៃមកធ្វើជាឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំងយ៉ាងស្រស់ស្អាត បានទាញអារម្មណ៍របស់លោកជំទាវ ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ឲ្យចង់ទៅគយគន់ដោយផ្ទាល់ ថាពិតជាស្អាតមែនដែរទេ? ។ គ្រាន់តែមកដល់ភ្លាម លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង លាន់មាត់ថា អស្ចារ្យមែន ស្រស់ស្អាត និងគួរឲ្យចង់គយគន់ខ្លាំងណាស់ ។ ហើយលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ក៏បានបង្ហោះសារយ៉ាងខ្លីថា […]Read More

កំសត់ណាស់ ! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ ប្រាប់ទាំងទឹកភ្នែកថា គ្មាននរណាហ៊ានជិះជាមួយ ព្រោះតែឃើញគាត់ពិការ ស្រាប់តែមាននារីស្រស់ស្អាតម្នាក់ បានធ្វើរឿមួយនេះជួយដល់អ៊ុំ

កាលពីថ្ងៃម្សិលមិញ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ju GiGi បានធ្វើការបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយនឹងរូបភាពរបស់លោកអ៊ុំម្នាក់ ដែលគាត់ពិការ ហើយគាត់ខំប្រឹងប្រែង រត់កង់បី (pass app) ដើម្បីចិញ្ចឹមជីវិត នៅ ផ្សារអូឫស្សីច្រកទី3 ដែលជាកន្លែងទីប្រជុំជន មានមនុស្សយ៉ាងច្រើនកុះករ រស់នៅ។ តែអ្វីដែលចំឡែកនោះ គឺគ្មានបងប្អូនណាម្នាក់ហ៊ានជិះជាមួយអ៊ុំទេ ព្រោះតែគេឃើញគាត់ជាជនពិការ ។ គ្រាន់តែបានឃើញលោកអ៊ុំ កំសត់បែបនេះ ស្រប់តែមាននារីស្រស់ស្អាតម្នាក់ បានធ្វើរឿងមួយជូនលោកអ៊ុំ ដោយទិញអង្ករ ទឹកសុីអុីវ និងមី ទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំ។ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះសារថា “ឱ! លោកអ៊ុំអើយ !! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ដែលខុសពីគេដទៃដោយសារអ៊ុំជាជនពិការ ស្តាប់លោកអ៊ុំនិយាយទឹកភ្នែកខ្ញុំហូរចុះ លោកអ៊ុំថា គេរត់10ជើង អ៊ុំបានតែ1ជើងទេ ព្រោះភ្លៀវមិនហ៊ានជិះជាមួយអ៊ុំទេ ទោះបីគេហៅក្នុងappក៏គេលុបវិញដែល អ៊ុំរត់បានតែបាយចម្អែតក្រពះទេ ស្តាប់ហើយអួលដើមកណាស់អ៊ុំ ក្មួយសូមជូនអ៊ុំជាអង្ករទឹកសុីអុីវនិងមីទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំនិងសូមជូនពរអ៊ុំឲមានម៉ូយច្រើនៗ សូមបងប្អូនដែលទៅផ្សារអូឫស្សីច្រកទី3ជួយជិះPassApp អ៊ុំផងទោះបីគាត់ពិការមែនតែគាត់តស៊ូនិងជូនអ្នកដំណើរដល់គោលដៅដោយសុវត្តិភាព កុំបារម្មណ៍ខ្ញុំជិះរួចហើយគឺមានសុវត្តិភាព100% “។Read More

កំសត់ណាស់ ! ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ដង្ហោយពុទ្ធបរិស័ទ យកចង្ហាន់ប្រគេនព្រះសង្ឃផង ព្រោះថា…មានវិដេអូ

កំពង់ឆ្នាំង៖ នាថ្ងៃរដូវបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំគឺមានបងប្អូនជាច្រើន បានធ្វើដំណើរទៅកាន់វត្តអារាម ដើម្បីយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ មិនដែលដាច់ឡើយ ។ នៅក្នុងថ្ងៃកាន់បិណ្ឌ គឺមានរយៈពេល១៥ថ្ងៃ ហើយនេះគឺជាបិណ្ឌទី២ហើយ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្តបានរៀបចំ ចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ។ ដោយឡែកគេសង្កេតឃើញថា នៅលើបណ្តាញសង្គមហ្វេសប៊ុក​ របស់ព្រះចៅអធិការវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម (ហៅថាវត្តក្រឡាញ់ចាស់) បែរជាបង្ហោះសារដង្ហោយហៅពុទ្ធបរិស័ទ យកចង្ហាន់ ទៅប្រគេនព្រះសង្ឃទៅវិញ ដោយសារតែវត្តក្រឡាញ់ចាស់ ជាវត្តកម្សត់មួយ ដែលមិនមានពុទ្ធបរិស័ទ បានទៅដល់ច្រើននោះទេ។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ចៅអធិការ ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី បានបង្ហោះសារយ៉ាងដូច្នេះថា “សូមប្រគេន និងជូនដំណឹងដល់ព្រះករុណា ញាតិញោមពុទ្ធបរិស័ទ្ធ អោយបានជ្រាបថា វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងរដូវ កាន់បិណ្ឌ ឆ្នាំនេះមានតែ ៥ វេនទេ នៅខ្វះ ១០វេនទៀត អាស្រ័យដូចបានប្រគេន ជូនដំណឹងខាងលើនេះ។ សូម ញាតិញោមពុទ្ធបរិស័ទ្ធ ចូលរួម ជួយតាមសទ្ធា ជ្រះថ្លា […]Read More

កំសត់ណាស់ ! លោកខេមរៈ សិរីមន្ត បង្ហើរសំនៀងរៀបរាប់ពីក្តីនឹករលឹក លោកពុក នៅក្នុងថ្ងៃភ្ជុំបិណ្ឌ ធ្វើអ្នកស្តាប់ស្ទើរហូរទឹកភ្នែក…មានវិដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ កំពូលតារាចម្រៀងដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ហ្វេនៗ និងមិត្តយុវវ័យ លោក ខេមរៈ សិរីមន្ត ដោយរូបលោក បានបកស្រាយបទចម្រៀងជាច្រើនបទ ធ្វើឲ្យមហាជន ជក់ចិត្ត និងចាប់អារម្មណ៍ជាខ្លាំង ទៅលើទឹកដមសំលេង ពីរោះរណ្តំរបស់លោក។ ដោយឡែក នៅថ្ងៃនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្ងៃ ក្នុងថ្ងៃពិធីបុណ្យ ភ្ជុំបិណ្ឌ ធ្វើឲ្យអ្នកស្តាប់ ស្ទើរតែស្រក់ទឹកភ្នែក តាមបទចម្រៀងទៅហើយ ពេលដែលនឹកដល់លោកពុកម្តងៗ។ នៅក្នុងបទចម្រៀងថ្មីរបស់លោកមួយនេះ បានបង្ហាញពីមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ ពីទឹកចិត្តកូនដែលនឹករលឹកដល់លោកពុក ដោយរូបលោកបានចែកឋានទៅ ។ បើសិនជាថ្មាលនេះ មានពុក នៅជួបជុំគ្រួសារ មិនដឹងជាល្អយ៉ាងណា កូនពិតជានឹកពុកខ្លាំងណាស់ ពុកអើយតើពេលនេះ ពុកសុខទុក្ខយ៉ាងណាហើយ ពុកទៅបានសុខឬ ទេ សូមពុកកុំបារម្ភពីម៉ែអី កូននិងមើលម៉ែឲ្យបានល្អបំផុត ដូចដែលលោកពុកមើលថែម៉ែកាលនៅរស់អញ្ចឹង។ ជាក់ស្តែងក្នុងបទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា “គុណពុកម៉ែ” ពិតជាចាក់ដោត ចំអារម្មណ៍អ្នកស្តាប់ខ្លាំងណាស់ ព្រោះថានៅក្នុងបទចម្រៀងមួយបទ បានអប់រំកូនៗ ឲ្យចេះតបស្នង សងគុណ […]Read More