ស៊ីថា ប៉ែក

https://www.khmer-media.com

កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ​ និងក្រុមគ្រួសារ​ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន បន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង នូវចំនួនទឹកប្រាក់រហូតដល់ទៅ…

ភ្នំពេញ៖ កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះព្រាប សុវត្ថិ ក្រោយបានឃើញពីការរងទុក្ខរបស់បងប្អូនខ្មែរ ដែលកំពុងតែជួបនូវការលំបាក ដោយសារជំនន់ទឹកភ្លៀងហើយនោះ ស្ទើរតែស្រក់ទឹកភ្នែក ព្រោះថាពួកគាត់ត្រូវចាកឆ្ងាយពីផ្ទះសំបែង បាត់បង់ដំណាំ មិនអាចធ្វើអ្វីបាន ទាល់តែសោះ ត្រូវ រកទីទួលសុវត្ថិភាព ដើម្បី សុវត្ថិភាពរបស់ខ្លួនសិន។ ជាក់ស្តែងនៅមុននេះបន្តិច លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា “ដោយមើលឃើញពីភាពរីករាលដាលនៃជំនន់ទឹកភ្លៀងកាន់តែខ្លាំង ក្រុមគ្រួសារតារាចម្រៀងលោក ព្រាប សុវត្ថិ បានបន្ត ធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ៤.០០០ដុល្លារបន្ថែមទៀត សរុប៥.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង។ ក្រុមគ្រួសារលោក ព្រាប សុវត្ថិ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិសូមបញ្ចៀសគ្រោះនេះឱ្យចាកឆ្ងាយឆាប់ៗ និងសូមឱ្យបងប្អូនរងគ្រោះជួបតែសំណាងល្អ។ អរគុណសន្តិភាព”។Read More

បានបុណ្យច្រើនណាស់ ! លោកស្រី ទ្រី ដាណា ប្រាប់ពីអារម្មណ៍ពិត ពេលបានទៅឃើញទិដ្ឋភាពរបស់បងប្អូន ដែលរងគ្រោះផ្ទាល់ ហើយលោកស្រី ថា…

ប៉ុន្មានថ្ងៃមកនេះ ភ្លៀងនៅតែបន្ត ធ្លាក់ស្ទើរតែរាល់ថ្ងៃ ទើបបណ្តាលឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែជួបការលិចលុងយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋពេលនេះបានកំពុងតែមានការព្រួយបារម្ភជាពន់ពេក ព្រោះអីផ្ទះរបស់ពួកគាត់ត្រូវបានរងគ្រោះដោយសារទឹកជំនន់បំផ្លាញ។ ជាក់ស្តែងលោកស្រី ទ្រី ដាណា ចុះទៅជួបផ្ទាល់ជាមួយបងប្អូន និងបាននាំយកអំណោយទៅចែកជូនដល់ពួកគាត់ថែមទៀតផង។ ដោយឡែក នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារថា “បន្ទាប់ពីប្រគល់អំណោយជូនខេត្តបាត់ដំបង នាងខ្ញុំបានចុះដល់ទីតាំងលិចទឹក អាណិតពួកគាត់ណាស់ មិនដឹងថាត្រូវរកស៊ីអី បើលិចអស់ចឹង មានតែជួយគ្នាសិន ទម្រាំគ្រោះធម្មជាតិរំលងផុតទៅ។ ផ្ទះនាងខ្ញុំក៏ធ្លាប់លិចដែរ យល់អារម្មណ៍ហ្នឹងណាស់ “។ ទន្ទឹមននឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងអរគុណ ដល់លោកស្រី ទ្រី ដាណា និងស្វាមី ដែលបានចំណាយថវិការផ្ទាល់ និងពេលវេលាផ្ទាល់ខ្លួន ដើម្បីជួយដល់ជនរងគ្រោះទាំងអស់គ្នា នៅក្នុងគ្រាមានអាសន្ននេះ៕Read More

ឱក សុគន្ធកញ្ញា បង្ហោះសារ សូម​បួងសួង​ទេវតា​ តាមថែរក្សាប្រជាជន​កម្ពុជា​ និងសូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មានសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេសគឺហ្វេនៗ។​ អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ ទ្រព្យសម្បត្តិជាច្រើន និងមានបងប្អូនខ្លះត្រូវចាកឆ្ងាយពីផ្ទះសំបែង ដើម្បីស្វែងរកទីទួលសុវត្ថិភាព។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហោះសារ ចូលរួមសោកស្តាយ និងសូមបួងសួងដល់វត្ថុសាកសិទ្ធិ ក្នុងលោក មេត្តាតាមថែរក្សាបងប្អូនខ្មែរឲ្យរួចផុត ពីគ្រោះភ័យនេះផង។ អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា “សូម​បួងសួង​ទេវតា​ តាមថែរក្សាប្រជាជន​កម្ពុជា​ និង​ ប្រទេស​កម្ពុជា​ជៀស​ផុត​ពី​គ្រោះ​ធម្មជាតិ​នេះ​ឆាប់​ៗ​ សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មានសុវត្តិភាពគ្រប់ៗក្រុមគ្រួសារ “។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមបួងសួង ថា “នាង​ខ្ញុំ សូម បួងសួង​សុំ ឲ្យ​ទេវតា​ជួយ​តាម​ថែរក្សា​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ក្រៅ​ប្រទេស​កម្ពុជា​សូម​អោយ​បាន​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ទឹក​ជំនន់​នេះ​ផង​”។ទេវតាអេីយកូនចៅសូមអង្វរឈប់ភ្លៀងទៀតទៅកូនចៅសូមអង្វរ ហេីយសូមទេវតានឹងជួយតាមថែរក្សាប្រទេសកម្ពុជាអោយកិច្ចផុតពីគ្រោះទឹកជំនន់នេះផង”។Read More

ញាក់សាច់ ! ខួបកំណើត អូន ទែន ទែន យប់មិញ សប្បាយកប់ និងប្រជុំដោយបុគ្គលល្បីៗ ជោគជ័យក្នុងវិស័យអនឡាញ

ភ្នំពេញ៖ មានបងប្អូនជាច្រើន ប្រាកដជាបានស្គាល់ អ្នកលក់អនឡាញដ៏ល្បីឈ្មោះដែលទទួលបានជោគជ័យក្នុងវិស័យអនឡាញ និងពូកែវោហាស័ព្ទ អ្នកនាង​ Love Riya​ ដែលរាល់ថ្ងៃនេះ អ្នកនាង គឺជាបុគ្គលម្នាក់ ជោគជ័យខ្លាំង ខាងវិស័យអនឡាញ មានទ្រព្យសម្បត្តិយ៉ាងច្រើន មានរថយន្តទំនើបជិះ មានផ្ទះដ៏ធំស្កឹមស្កៃរស់នៅ អ្វីដែលពិសេសគឺ មានកូន ស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។ កាលពីយប់មិញនេះ អ្នកមេម៉ាយសាច់សខ្ចីរូបនេះ បានរៀបចំពិធីខួបកំណើរ ជូនកូនស្រីសំណព្វចិត្ត សំណព្វបេះដូងរបស់អ្នកនាង យ៉ាងអធិកអម ជួលអគារយ៉ាងធំទូលាយ ព្រមទាំងមានការដេគ័រផ្កាយ៉ាងស្រស់ស្អាត តែម្តង។ កូនស្រីរបស់អ្នកលក់អនឡាញ រូបនេះម្នាក់ មានអាយុ១ឆ្នាំហើយ។ នៅក្នុងពិធីដ៏អធិកអម នេះ អូនទែនទែន ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយនិងឈុតសំលៀកបំពាក់យ៉ាងស្រស់សោភា លេចធ្លោខ្លាំងនៅក្នុងកម្មវិធី។ អ្វីដែលកាន់តែពិសេសនោះ​ គឺមានវត្តមានអ្នកលក់អនឡាញ ដែលជោគជ័យជាច្រើនរូប បានអញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស រួមមាន លោកឧកញ៉ាជំទាវ អ៊ាន សៀវម៉ី អ្នកនាង ស្រីអូន អ្នកនាង​ម៉ូលីកា និងមានវត្តមានជាច្រើនរូបទៀត។ ងាកមកមើលពីអ្នកនាង សម្រស់អ្នកនាង Love Riya ឯណេះវិញ […]Read More

សកម្មភាពលោកស្រី ទ្រី ដាណា និងស្វាមី ចុះចែកអំណោយដល់ផ្ទះ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង…មានវិដេអូ

នៅថ្ងៃនេះ លោកស្រី​ ទ្រី ដាណា និងស្វាមី បានចុះទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីនាំយកអំណោយ ជូនដល់បងប្អូន ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ។ គ្រាន់តែចុះទៅដល់ភ្លាម លោកស្រី ទ្រី ដាណា ពោលពាក្យអាណិតដល់បងប្អូនយើងជាខ្លាំង ព្រោះថា ពួកគាត់ពេលនេះ មិនអាចធ្វើអ្វីបាន ទៅណាក៏មិនរួច ហើយដំណាំរបស់ពួកគាត់ក៏ត្រូវ ខូចអស់ហើយ ។ នៅក្នុងវិដេអូ ប្រមាណជាង៤នាទីរបស់លោកស្រី​ទ្រី ដាណា បានបង្ហាញពីសកម្មភាព របស់លោកស្រី បានចុះចែកអំណោច អង្ករ ត្រីខ និងថវិការបន្តិចបន្តួច ជូនដល់ បងប្អូនរងគ្រោះ ។ បើតាមសំដីរបស់លោកយាយម្នាក់នៅក្នុងខេត្តបាត់ដំបងផ្ទាល់លោកយាយបានប្រាប់ថា ជំនន់ទឹកភ្លៀងនេះ មានរយៈកន្លះខែមកហើយ តែគ្រាន់តែបន្តិចបន្តួច មិនដល់ថ្នាក់នេះទេ ។ ប៉ុន្មានរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ បណ្តាលឲ្យជន់លិចតែម្តង។ ជាមួយគ្នានោះ ផងដែរ លោកស្រី ពោលពាក្យយ៉ាងខ្លីថា “លើសពីអាណិត” ព្រោះគាត់បានទៅឃើញស្ថានភាពផ្ទាល់ភ្នែករបស់គាត់ ថាពួកគាត់រស់នៅលំបាកខ្លាំងយ៉ាងណានាពេលនេះ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា ពិតជាល្អប្រពៃណាស់ហើយក៏ជាវប្បធម៏នៃការចែករំលែកពីទុក្ខលំបាកដល់ប្រជារាស្រ្តដែលកុំពុងតែជួបនូវគ្រោះទឹកជំនន់ដ៏លំបាកជាទីបំផុតសូមបួងសួងដល់ម្ចាស់ទានសូមអោយជួបតែសេចក្តីសុខនឹងសេចក្តីចំរើនព្រមទាំងក្រុមគ្រួសារឯកឧត្តមប្អូនប្រុសនឹងលោកជំទាវប្អូនស្រីសូមអោយជួបតែអំពើរល្អនឹងប្រកបមុខអោយកាន់តែរីចំរើនជារៀងរហូតណាប្អូនណា !”។ខ្ញុំស្រឡាញ់ […]Read More

លោកស្រី ទ្រី ដាណា សូមបួងសួង ដល់វត្ថុសាកសិទ្ធ ឲ្យប្រទេសកម្ពុជារបស់យើង រួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះ ឆាប់ៗផងចុះ

កាលពីថ្ងៃម្សិលមិញនេះ លោកស្រីទ្រី ដាណា និងស្វាមី​ បាននាំយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់។ ជាមួយគ្នានោះផងដែរ ក្រៅពីការចែកអំណោយដល់បងប្អូនហើយនោះ​ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារបន្ថែមទៀតថា “នាងខ្ញុំសូមបួងសួង ដល់វត្ថុសាកសិទ្ធឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ស្ងោចសរសើរ និងអរគុណដល់លោកស្រី ទ្រី ដាណា និងស្វាមី ដែលបានចុះជួយដល់ជនរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ៕Read More

កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចូលរួមឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់

ភ្នំពេញ៖ កំពូលតារាចម្រៀងសំលេងធ្ងន់ និងជាIdol របស់បងប្អូនទូទាំងប្រទេស លោក ព្រាប​ សុវត្ថិ ដែលទទួលបានការគាំទ្រយ៉ាងច្រើន កុះករ និងមានហ្វេន គោរពស្រលាញ់ ជាច្រើននោះ បានចូលរួមឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា “សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ។សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត អរគុណសន្តិភាព”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ ជាអនេក និងអរគុណដល់បងប្អូន ខ្មែរយើង ដែលបានជួយដល់ជនរងគ្រោះ​ដោយសារតែទឹកជំនន់ទឹកភ្លៀងផងដែរ៕Read More

ឆន សុវណ្ណារាជ បង្ហោះសារ បួងសួងសូមឲ្យប្រជាជនកម្ពុជា រួចផុតពីគ្រោះទឹកជំនន់ និងសូមឲ្យសុខសុវត្ថិភាពទាំងអស់គ្នា ខ្មែរតែមួយក្រោមមេឃតែមួយ

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃខួបកំណើតរបស់តារាចម្រៀង លោក ឆន សុវណ្ណារាជ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលមកខមិន រិះគន់ពេញៗមាត់ ជាហេតុធ្វើឲ្យរូបលោក អត់ទ្រាំមិនបាន ក៏បង្ហោះសារទៅវិញ អមជាមួយរូបភាពជាច្រើន ។ តែរឿងរ៉ាវទាំងអស់នេះមិនបានធ្វើឲ្យរូបលោក មានបញ្ហា ឬ ក៏ ត្រូវគិតចំពោះរឿងតូចតាចមួយនេះ ខណៈពេលនេះ អ្វីដែលលោកកំពុងតែគិតច្រើនជាងនោះ គឺ បញ្ហាបងប្អូនខ្មែរ កំពុងតែជួបនូវទុក្ខលំបាក ដោយសារតែទឹកជំនន់ ជន់លិច ផ្ទះសំបែង លិចដំណាំ របស់គាត់ ហើយម្យ៉ាងទៀត ពួកគាត់ត្រូវចាកចេញពីផ្ទះសំបែង ដើម្បី ទៅរកកន្លែងដែលមានសុវត្ថិភាព។ យ៉ាងណាមិញ អ្វីទាំងអស់នេះ សុទ្ធតែជាបញ្ហាដែលបងប្អូនខ្មែរយើងត្រូវមកគិត។ ជាក់ស្តែង តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះសារ សូមបួងសួងដល់ទេវតា វត្ថុស័ក្តសិទ្ធិ មេត្តាជួយដល់បងប្អូនខ្មែរយើងឲ្យរួចផុតពីទុក្ខលំបាកនេះផងចុះ ដោយលោកបានបង្ហោះសារមួយឃ្លា យ៉ាងខ្លីថា “សូមបួងសួងដល់ប្រជាជនកម្ពុជាអោយរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ សូមអោយសុខសុវត្តិភាពទាំងអស់គ្នាណា ខ្មែរតែមួយក្រោមមេឃតែមួយ”។Read More

ណុប បាយ៉ារិទ្ធ សូមបួងសួង ឲ្យទឹកជំនន់ស្រកចុះឆាប់រហ័ស កុំបន្តជន់លិចទៀត ជាពិសេសនោះគឺ…

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក​ ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេសគឺហ្វេនៗ។​ តារាចម្រៀងស្រស់សង្ហាររូបនេះ ពិតជាធ្វើឲ្យហ្វេនជាច្រើន មានការកោតសរសើរយ៉ាងខ្លាំង​ ពីទឹកដមសំលេងដ៏ក្រអួនក្រអៅរបស់លោក។ ដោយឡែកប៉ុន្មានថ្ងៃមកនេះ ទឹកភ្លៀង បានជន់លិច ខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តរងគ្រោះដោយសារ តែទឹកជំនន់ ហើយត្រូវជម្លៀសខ្លួន រកទីកន្លែង ដែលមានសុវត្ថិភាព ដើម្បី ការពារសុខសុវត្ថិភាពរបស់ខ្លួន ដោយមានបងៗកងកម្លាំង ជាអ្នកជួយដល់សង្រ្គោះ។ នៅក្នុងករណីទឹកជំនន់នេះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមបួងសួង សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងរួចផុត ពីគ្រោះមហន្តរាយមួយនេះក្នុងពេលឆាប់ៗនេះផងចុះ។ ជាក់ស្តែងតារាចម្រៀង លោក ណុប បយ៉ារិទ្ធ បានបង្ហោះសារថា “សូមបួងសួងអោយទឹកជំនន់បានស្រកចុះអោយឆាប់រហ័ស ហើយកុំបន្តរជនលិចដល់បណ្តាខេត្តក្រុងនៃប្រទេសកម្ពុជាទៀត ពិសេសកុំអោយប៉ះពាល់ដល់អាយុជីវិតពុកម៉ែ បងប្អូន ក្មួយៗអោយសោះ ។ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ រកទីទួលសុវត្តិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្ន និងថែរក្សាសុខភាពអោយបានគ្រប់គ្នា សូមបួងសួងដល់កម្ពុជា”។Read More

ចប់បាត់ ! ផ្ទះភរិយារបស់លោក កែវ វាសនា នៅខេត្ត កំពុងតែជន់លិច

ប៉ុន្មានថ្ងៃនេះ មិនថានៅទីក្រុង ឬ តាមបណ្តាខេត្ត គឺមានភ្លៀងធ្លាក់ជាប់គ្នា បណ្តាលឲ្យខេត្តមួយចំនួនត្រូវ ជន់លិច ដោយសារទឹកភ្លៀង ហើយក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ កំពុងតែស្វែងរកទីទួលមានសុវត្ថិភាពរៀងៗខ្លួន ដោយមានការជួយពីកងកម្លាំងអន្តរាគមន៍នានា នៅតាមបណ្តាខេត្ត ។ កងកម្លាំងយើងបានខំប្រឹង ស្វះស្វែងជួយដល់បងប្អូន ប្រជាពលរដ្ឋ និងប្រមែលប្រមូលទ្រព្យសម្បត្តិនានារបស់បងប្អូន ដែលមាន ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ ដោយឡែក បើយើងងាកទៅមើលពីទិដ្ឋភាពគ្រោះទឹកជំនន់នេះវិញ ពិតជាមិនគួរឲ្យជឿនោះទេ ព្រោះថា វាពិតជាឆាប់រហ័ស មែនទែន ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ភរិយាលោក កែវ វាសនា វិញ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្ជាប់ជាមួយសារយ៉ាងខ្លី ថា “ចប់ហើយផ្ទះខ្ញុំនៅស្រុក លិចអស់ហើយ ឈុតសាឡុងក្រញូងសើមខ្ទិចអស់ហើយ ប៉ាស្រលាញ់គ្រឿងចឹងៗផង អោយធ្វើផ្ទះថ្មីយូហើយអត់ព្រមទេទាល់លិចចឹងបានព្រមធ្វើផ្ទះថ្មីប៉ាខ្ញុំចរឹកបុរាណណាស់”។ យ៉ាងណាមិញ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បី សុខសុវត្ថិភាព ពិសេស ត្រូវប្រុងប្រយ័ត្នចំពោះសត្វ អសិរពិសនានា និងចំពោះចរន្តអគ្គិសនី ព្រោះវាអាចធ្វើឲ្យមនុស្សមានគ្រោះថ្នាក់គ្រប់ពេល។ ជាមួយគ្នានោះផងដែរ ភរិយារបស់លោក កែវ វាសនា បានប្រាប់ថាផ្ទះប៉ាម៉ាក់របស់អ្នកនាង ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ៕Read More