ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
iPhone ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPhone 12 Series ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ពិសេស “Hi, Speed.” របស់ Apple ដែលនឹងត្រូវឡើងថ្ងៃទី 13 ខែតុលា ឆ្នាំ 2020 ខាងមុខ។ ស្របពេលនេះដែរ នៅក្នុងថ្ងៃនេះ លក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ត្រូវបានលេចឡើងមកតាមរយៈគណនីបណ្តាញសង្គម Weibo របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Kang តែម្តង។ ផ្អែកទៅតាមអះអាងរបស់ប្រភពខាងលើ បាននិយាយថា iPhone 12 Series នឹងប្រើប្រាស់បន្ទះបង្ហាញ Super Retina XDR Display ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 15W ផងដែរ។ iPhone 12 Series អាចនឹងត្រូវចែកចេញជា 4 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា iPhone 12 mini […]Read More