ម៉េង ហៀង

https://www.khmer-media.com

រំភើបណាស់ ! លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា បរិច្ចាគថិវិកាផ្ទាល់ខ្លួន ជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន….

ភ្នំពេញ ៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាបានទទួលរងនូវការ វា យ ប្រហារយ៉ាងខ្លាំងពីសំណាក់គ្រោះទឹកជំនន់ ហើយប្រជាជនកំពុងតែជួបការលំបាកជាពន់ពេក ព្រោះតែផ្ទះសម្បែងត្រូវបានលេចលង់និងខ្វះខាតខាងស្បៀងអាហារថែមទៀតផង ។ យ៉ាងណាមិញក្រោយឃើញដូច្នេះ លោក ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ព្រមទាំងបុត្រ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានចូលរួមបរិច្ចាគថិវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ។ ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថា លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយដែលពោពេញទៅដោយក្តីព្រួយបារម្ភបែបនេះថា ៖ « ឱទេវតាអេីយ សូមទ្រង់ប្រណីដល់មនុស្សជាតិផង ខ្ញុំសូមលេីកម្រាមដៃ១០ ប្រណំ សូមទេវតាប្រណី កុំអោយមានភ្លៀវខ្លាំងបែបនេះទៀតអី មិនថានៅតាមបណ្តាខេត្ត ក្រុងកំពុងលិចលង់ហេីយ ក្មេងៗ មនុស្សចាស់ក៏ចាប់ផ្តេីមឈឺហេីយដែរ ថ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះសំបែង ស្រែចំការលិចខ្ទេចខ្ទីអស់ហើយ…តើបងប្អូនប្រជាពលរដ្ឋសង្ឃឹមអី្វ តើបានអ្វីចិញ្ចឹមជីវិតបន្តទៀត? ខ្ញុំសូមអំពាវនាវ ពុកម៉ែបងប្អូនចូលមូលនិធិសប្បុរសធម៌ទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ […]Read More

គាត់លះបង់ណាស់ ! អ្នកស្រី​ ទ្រី ដាណា សុខចិត្តដើរលុយទឹកដើម្បីយកអំណោយចែកជូនជនរងគ្រោះដោយសារទឹកជំនន់(មានវិដេអូ)

ដោយសារតែមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃទើបបណ្តាលឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែជួបការលិចលុងយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋពេលនេះបានកំពុងតែមានការព្រួយបារម្ភជាពន់ពេក ព្រោះអីផ្ទះរបស់ពួកគាត់ត្រូវបានរងគ្រោះដោយសារទឹកជំនន់បំផ្លាញ។ ក្រោយឃើញជាក់និងភ្នែកបែបនេះថៅកែពេជ្រស្រី ដែលបងប្អូនតែងហៅគាត់ថានារីចិត្តធម៍នោះ គឺអ្នកស្រី ទ្រី ដាណា ដោយអ្នកស្រីមិនអាចមើលនិងភ្នែកបានទេ ពេលឃើញបងប្អូនខ្មែរជាច្រើនបានកំពុងតែជួបទុក្ខព្រួយ ដោយសារទឹកជំនន់ ភ្លាមនោះអ្នកស្រីជាមួយនិងស្វាមីក៏បានយកអំណោយនិងថវិកាជាច្រើនទៅជួយដល់ប្រពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ។ ដោយឡែកនៅកាលពីម្សិលមិញនេះអ្នកស្រី ទ្រី ដាណា ជាមួយនិងស្វាមីរបស់អ្នកស្រី បានចុះផ្ទាល់ទៅដល់ខេត្តខេត្តពោធិ៍សាត់ ដែលជាខេត្តមួយដែលមានប្រជាជនជាច្រើនកំពុងរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះអ្នកស្រីបាននាំយកអំណោយមួយចំនួនដូចជា អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែមផងដែរ ។ ជាក់ស្តែងនៅព្រឹកនេះអ្នកស្រី ទ្រី ដាណា ជាមួយនិងស្វាមីរបស់អ្នកស្រី បានមកដល់ខេត្តបាត់ដំបងហើយ ហើយខេត្តបាត់ដំបងនេះក៏ជាខេត្តមួយដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ដែរ មានប្រជាជនកំពុងជួបការលំបាកដូចគ្នា ហើយគោលបំណងដែលអ្នកស្រីមកខេត្តបាត់ដំបងគឺយកអំណោយនិងថវិកាមួយចំនួនមកជួយប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ដូចគ្នា ហើយអ្នកស្រីបានបញ្ជាក់ហើយថាមានខេត្តណាលិចទឹកខ្លាំងទៀតអ្នកស្រីនិងទៅជួយដល់ខេត្តនោះជាបន្តបន្ទាប់ទៀត​ព្រោះពេលនេះអ្នកស្រីបានត្រៀមថវិកា យ៉ាងហោចណាស់ ១០ ទៅ ២០ មុឺនដុល្លារ នៅក្នុងបេសកកម្មមួយនេះ ៕Read More

ព្រះនាង​តូច នរោត្តម ជេនណា មានក្តីរំភើបរីករាយខ្លាំងបំផុត ក្រោយពេលចូលរួមកម្មវិធីដ៏ពិសេសមួយនៃការចែកអំណោយដល់បងប្អូនជនពិការ

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមការបង្ហោះរបស់ព្រះនាង​តូច នរោត្តម ជេនណា នៅលើបណ្តាញសង្គមបានរៀបរាប់ឲ្យដឹងថា ៖ ​ជាលើកទី១ហើយសម្រាប់ខ្ញុំ ដែលបានចូលរួមកម្មវិធីដ៏ពិសេសមួយនៃការចែកអំណោយដល់បងៗពូមាមីងជនពិការនៃសមាគមតន្រ្តីសំនៀងជនពិការកម្ពុជា កាលពីព្រឹកថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំឡើងដោយ អង្គការមូលនិធិសប្បុរសធម៌ឆឺជី សហការជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដោយមានវត្ថមានប្រធានអង្គការមូលនិធិសប្បុរសធម៌ឆឺជី , លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ជាគណអធិបតីចូលរួមក្នុងកម្មវិធី។ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ក្នុងភាតរភាពយ៉ាងជិតស្និទ្ធបំផុតដោយខ្ញុំមានកិត្តិយសដែលអង្គការឆឺជីបានអញ្ជើញខ្ញុំចូលរួមក្នុងកម្មវិធីនេះ ហើយបានមកជួប និងចូលរួមចែកអំណោយដល់បងៗពូមាមីងជនពិការភ្នែកចំនួន៤៨៥នាក់ ដែលកំពុងរងផលប៉ះពាល់ដល់ជីវភាពដោយសារជំងឺរាតត្បាត កូវីត ១៩។ ក្រោយពីការជជែកសំណេះសំណាលរួចមក ខ្ញុំបានយល់កាន់តែច្បាស់អំពីទុក្ខលំបាកជាច្រើនរបស់បងៗពូមាមីងជនពិការ ខ្ញុំមានសេចក្តីក្តុកក្តួលក្នុងចិត្តណាស់ ហើយក៏សូមកោតសរសើរដោយស្មោះអស់ពីបេះដូងនូវវីរភាពតស៊ូក្នុងឆាកជីវិតរបស់បងៗពូមាមីងដែលមកទទួលអំណោយនៅទីនេះ ក៏ដូចជាបងៗជនពិការនៅទូទាំងប្រទេស ដែលខិតខំតស៊ូក្នុងជីវិតដោយលំបាកបំផុតទាំងខ្លួនពិការ ដោយរងពិការភាពពីកំណើត រឺពិការភាពក្នុងបុព្វេហេតុណាមួយក៏ដោយក៏នៅតែខិតខំរស់ ខិតខំរៀនសូត្រ និងចាប់យកជំនាញលើសិល្បៈ ផ្នែកចម្រៀង តន្រ្តីបុរាណសម័យ ក៏ដូចជាជំនាញម៉ាស្សាផងដែរ ដើម្បីចិញ្ចឹមជីវិតខ្លួននិងគ្រួសារ។ នៅក្នុងពេលនោះ ខ្ញុំក៏បានច្រៀងចម្រៀងបីបទជាមួយបងៗពូមាមីងជនពិការភ្នែកនៅក្នុងកម្មវិធីនោះផងដែរគឺដើម្បីលើកទឹកចិត្ត […]Read More

លាហើយ «ភូមិវប្បធម៌» ១៧ឆ្នាំដែលអ្នកបានបំពេញតួរនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវប្បធម៌សិល្បៈខ្មែរទៅកាន់កូនខ្មែរជំនាន់ក្រោយ និង…

ហ្វេសប៊ុក ៖ យោងទៅតាមហ្វេសប៊ុករបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានធ្វើការលើកឡើងដូច្នេះថា ៖ លាហើយ«ភូមិវប្បធម៌»១៧ឆ្នាំដែលអ្នកបានបំពេញតួរនាទីនិងបេសកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវប្បធម៌សិល្បៈខ្មែរទៅកាន់កូនខ្មែរជំនាន់ក្រោយ និង ភ្ញៀវទេសចរណ៍ទូទាំងពិភពលោក អ្នកគឺជាចំណែកមួយក្នុងការសាបព្រោះបណ្តុះថ្នាលសិល្បៈដល់យុវជន យុវនារីខ្មែរជាច្រើនដែលជាបុគ្គលិកផ្នែកសម្តែង របាំ សៀករហ័ស្សកម្មអោយមានចំណេះជំនាញផ្នែកសិល្បៈ ហើយបានយកចំណេះជំនាញនេះមកធ្វើជាការងារប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិត ។ ដោយសារតែស្ថានភាពជំងឺផ្លូវដង្ហើមដែលឆ្លងជាសកល«កូវីដ១៩»បានធ្វើអោយអ្នកជួបនៅផលលំបាក តហូតសម្រេចចិត្តលាប្រជាជនខ្មែរ និង ភ្ញៀវទេសចរណ៍ទូទាំងពិភពលោកដោយក្តីអាល័យ យើងគ្រប់គ្នាពិតជាយល់អារម្មណ៍អ្នក យល់អារម្មណ៍បុគ្គលិកគ្រប់ផ្នែក ដែលមិនអាចបើកទ្វាចោលតស៊ូជាមួយនិងការគ្មានចំណូលមកទប់ទល់ ពិសេសរឹតតែយល់ចិត្តបងប្អូនផ្នែកសិល្បៈគ្រប់រូបថាអ្នកពិតជាមិនចង់លា….សង្ឃឹមថាបងប្អូនទាំងអស់រឹងមាំអាចតស៊ូបន្តរទៅមុខស្វែងរកការងារថ្មីៗដើម្បីជីវិតហើយជូនពរអ្នកទាំងអស់គ្នាអោយជួបតែសេចក្តីសុខគ្រប់ៗគ្នា ១៧ឆ្នាំនៃភូមិវប្បធម៌ លាហើយភូមិវប្បធម៌ ៕Read More

ឃើញបង្ហោះសារ ដៀមដាមថាឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យហ្វេនៗគិតថា Love Riya បែកគ្នាហើយ តែចុងក្រោយបែរជាភ្ញាក់ផ្អើលវិញព្រោះតែ…(មានវិដេអូ)

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា អ្នកនាង Love Riya គឺជាអ្នកលក់អនឡាញម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គម មិនត្រឹមតែជាអ្នកលក់ពូកែទេ Love Riya ក៏ជាតារាហ្វេសប៊ុកម្នាក់ដែរហើយមេម៉ាយចាយរាងរូបនេះមានអ្នកគាំទ្រច្រើនខ្លាំងណាស់នាពេលបច្ចុប្បន្ន ។ យ៉ាងណាមិញសូមរំលឹកទៅកាន់រឿងរបស់ Love Riya កាលពីប៉ុន្មានថ្ងៃមុនបន្តិច គេបានឃើញថា Love Riya បានបង្ហោះរូបភាពជាមួយនិងកូនស្រីមួយនៅក្នុងទឹកមុខសោកសៅនិងគ្រៀមក្រំខ្លាំងបំផុត ហើយLove Riya ក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យបែបនេះផងដែរថា «​គ្រប់យ៉ាង​ដើម្បី​ល្បី ឥឡូវ​ល្បី​ហើយ អាច​ចាកចេញ​បាន​ហើយ​ប្រូ​»​។ ក្រោយពេលឃើញ Love Riya បង្ហោះសារបែបនេះរួចបានធ្វើឲ្យលោក សូនី ដែលជាគូស្នេហ៍ទប់ចិត្តមិនបានស្រាប់តែបង្ហោះសារបែបនេះវិញថា ៖ «​ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​នឹង​ប្រើ​ជីវិត​ថ្មី​របស់ខ្ញុំ​ដោយ​គ្មាន​អ្នក​ ដើរ​ចេញទៅ…​ចាប់ពីពេលនេះ​ទៅ​ខ្ញុំ​នឹង​ប្រើ​ជីវិត​ថ្មី​របស់ខ្ញុំ ហើយ​ខ្ញុំ​សន្យា​ថា​មិន​បក​ក្រោយ​ទៀត​ទេ​»​។​ ជាក់ស្តែងក្រោយឃើញលោកសូនី បង្ហោះសារខាងលើមិនបានប៉ុន្មានផងស្រាប់តែ Love Riya ​បាន​បង្ហោះ​សារ​នៅ​ម៉ោង​ជិត​៣​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​នេះ​ថា «​តើ​យើង​គួរ​លើកលែង​អោយ​គេ​អត់​ នៅ​ពេល​ដែល​គេ​ឈ្លោះ​ជាមួយ​យើង ​ហើយ​គេ​ចង់​ទៅ​រក​សង្សារ​ចាស់​គេ​វិញ​ ហើយ​ប្រាប់​យើង​ថា​ស្អប់​សង្សារ​ចាស់​គេ​ណាស់ ​ហើយ​ឥលូវ​មាន​អ្នក​ឆា​ត​ម​កថា​បង​នេះ​ហ្វេ​ស​ប៊ុក ​ដែល​បងអោ​យ​រក​ ពេល​យើង​សួរ​ទៅ​សង្សារ​ចាស់​គេ​»​។​ ដោយឡែកក្រោយឃើញបែបនេះហើយបានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយហ្វេនៗនាំគ្នាសនិ្នដ្ឋានថា អ្នកទាំងពីរច្បាស់ជាចែកផ្លូវគ្នាជាមិនខាន។ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះ​ Love […]Read More

រំភើបចិត្តណាស់ ! នារីចិត្តធម៍២នាក់នេះ ក្នុងម្នាក់ៗបានត្រៀមថវិកាមិនក្រោម ៥មុឺនដុល្លារទេដើម្បីជួយទៅដល់ ជនរងគ្រោះដោយសារទឹកជំនន់

ដូចដែលប្រិយមិត្តបានជ្រាបហើយថាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលរងនូវការលិចលង់យ៉ាងខ្លាំងពីសំណាក់ទឹកជំនន់ ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ឥតឈប់ឈរជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកំពុងលិចទឹកបានជួបនិងការលំបាកយ៉ាងខ្លាំង ព្រោះផ្ទះសម្បែងត្រូវលេចលង់អស់គ្មានសល់ ។ យ៉ាងណាមិញបន្ទាប់ពីជម្លៀសខ្លួនពីក្នុងទឹករួចឃើញថាប្រជាពលរដ្ឋកំពុងតែជួបការលំបាកដោយសារតែខ្វះស្បៀងហូបចុកគ្រប់គ្រាន់នេះជាហេតុដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំងបំផុតប្រសិនបើទឹកមិនព្រមស្រក ហើយមេឃនៅតែបន្តភ្លៀងជារៀងរាល់ថ្ងៃទៀត ។ ​ក្រោយឃើញដូច្នេះហើយធ្វើឲ្យនារីចិត្តធម៍ពីរនាក់មិនអាចនៅស្ងៀមបានទេ ហើយនារីទាំងពីរនាក់នេះជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយគឺអ្នក ស្រី ទ្រី ដាណា និងម្នាក់ទៀតគឺ ស្រី អូន សម្រស់ធម្មជាតិ ដោយពេលនេះអ្នកទាំងពីរបានត្រៀមថវិកាជាច្រើននៅក្នុងដៃដោយអ្នកស្រី ទ្រី ដាណា បានត្រៀមថវិកា 10,0000$ទៅ20,0000$ ហើយចំណែក ស្រី អូន សម្រស់ធម្មជាតិបានត្រៀម 50000$ ហើយថវិកាទាំងអស់នេះ ត្រូវបានម្ចាស់ខ្លួនបញ្ជាក់ហើយថា គឺត្រៀមសម្រាប់ជួយទៅដល់បងប្អូនទាំងឡាយដែលកំពុងតែជួបការលំបាកដោយសារគ្រោះទឹកជំនន់៕Read More

ខ្មែរជួយខ្មែរ ! ថ្ងៃនេះ អ្នកស្រី​ ទ្រី ដាណា បានយកអំណោយទៅជួយជនរងគ្រោះដោយសារទឹកជំនន់ និងថវិកាសរុបទាំងអស់មានចំនួន…

ហ្វេសប៊ុក ៖ យោងទៅតាមការលើកឡើងរបស់អ្នកស្រី ទ្រី ដាណា នៅលើហ្វេសប៊ុកមុននេះបន្តិចបានរៀបរាប់ឲ្យដឹងថា ៖ ព្រឹកនេះ បានយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោ ន, មី ម៉ា ម៉ា 60កេះធំ ស្មើនឹង 360កេះ តូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់ សូមអរគុណដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ ៕Read More

ប្រពៃណាស់ ! អ្នកស្រី​ ទ្រី ដាណា ជាមួយស្វាមី បានយកអំណោយ និងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ចុះទៅជួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់(មានវិដេអូ)

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២០ នេះថៅកែពេជ្រ ទ្រី ដាណា រួមទាំងស្វាមីបានចុះធ្វើឲ្យសប្បុរសធម៍ជួយទៅដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដែលកំពុងតែជួបការលំបាកផ្ទះសម្បែងត្រូវលិចលង់គ្មានសល់ព្រោះតែគ្រោះទឹកជំនន់ ។ ជាមួយគ្នានេះដែរអំឡុងពេលចុះទៅដល់ខេត្ត ខេត្តពោធិ៍សាត់ ដោយផ្ទាល់អ្នកស្រី ទ្រី ដាណា និងស្វាមី បាននាំយកអំណោយនិងថវិកាមួយចំនួនទៅចែកជូនទៅដល់កងកម្លាំងជួយសង្គ្រោះ និងប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកជាក់ស្តែង។ ហើយវត្តមានរបស់អ្នកស្រី ទ្រី ដាណា និងស្វាមីរបស់អ្នកស្រី បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះមានក្តីរំភើបចិត្តយ៉ាងខ្លាំង ម្នាក់ៗទទួលយកអំណោយពីអ្នកស្រី ទាំងទឹកមុខសប្បាយរីករាយថែមទៀតផង ។ សូមរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឲ្យបានជ្រាបផងដែរថា ប្រទេសកម្ពុជានិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀតដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នាជៀសវាងមានបញ្ហានិងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងមកលើបងប្អូនក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖​Read More

ខូចចិត្តណាស់ ! ខួបកំណើត ឆន សុវណ្ណារាជ ឆ្នាំនេះទទួលបានពាក្យរិះគន់ច្រើនជាងពាក្យជូនពរព្រោះតែ…(មានវិដេអូ)

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថានៅកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ គេបានឃើញថាគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងលោក ឆន សុវណ្ណារាជ ក្នុងនោះដែរឃើញថាខួបកំណើតរបស់តារាប្រុសរូបនេះគឺមិនខុសពីឆ្នាំមុនៗទេ គឺលោកតែងតែទទួលបានការពញ្ញាក់អារម្មណ៍ពីសំណាក់ហ្វេនៗរបស់លោកមិត្តភក្តិនិងក្រុមគ្រួសារជាដើម ។ យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតលោក ឆន សុវណ្ណារាជ គេបានចាប់អារម្មណ៍ឃើញថាលោក ទទួលបានការដូច្រើនណាស់ពីសំណាក់អ្នកចូលរួម កាន់តែពិសេសជាងនេះទៅទៀតគឺតារាប្រុសរូបនេះទទួលបានកាដូជាទឹកប្រាក់សុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ ។ ជាក់ស្តែងក្រោយទទួលបានកាដូមួយនេះរួចលោក ឆន សុវណ្ណារាជ ក៏បានបង្ហោះសារបែបនេះថា« រំភើបពេកអត់ដឹងនិយាយថា ម៉េច អរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស 10000មុឺនដុល្លាចិញ្ជៀនពេកមួយវង់ វាមិនច្រើនសំរាប់អ្នកខ្លះតែវាមានន័យណាស់សំរាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you ខួបកំណើតមានន័យ» ប៉ុន្តែការបង្ហោះរបស់លោកបានប្រើពាក្យមួយហាក់បីធ្វើឲ្យទើសចិត្តដល់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ទើបភ្លាមនោះលោកត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ។ ទន្ទឹមនិងនេះដែបន្ទាប់ពីត្រូវបានមហាជនរិះគន់ឡើងកក្រើកពេញហ្វេសប៊ុករួចធ្វើឲ្យលោក ឆន សុវណ្ណារាជ ទប់អារម្មណ៍មិនបានក៏សម្រចចិត្តបង្ហោះសារមួយបន្ថែមទៀតថា « បងប្អូន ខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅឱ្យតែអ្នកសិល្បះធ្វើអីក៏ខុសដែរ ឱ្យតម្លៃបន្តិចទៅបានអត់ […]Read More

សាធុ សាធុ សាធុ ! នៅព្រឹកនេះព្រះតេជគុណ សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏មានន័យមួយឃ្លាថា ត្រជាក់ចិត្ត ត្រជាក់កាយ…

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយថានៅកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។ ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។ យ៉ាងណាមិញបន្ទាប់ពីត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានដោះលែងឲ្យមានសេរីភាពវិញ លោក អតីតអគ្គនាយកសារព័ត៌មាន TVFB រូបនេះរួមទាំងក្រុមគ្រួសារបានសម្រេចចិត្តសាងផ្នួសនៅក្នុងវត្តមួយកន្លែងដំណឹងមួយនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ជាក់ស្តែងនៅមុននេះបន្តិចនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ សុវណ្ណ រិទ្ធី នៅមុននេះបន្តិចបានបង្ហោះឲ្យដឹងថា ៖ « ត្រជាក់ចិត្ត ត្រជាក់កាយ ដើរតាមផ្លូវព្រះធម៍ ចូលស្ដាប់ធម៍អោយបានច្រើននោះញាតិញោមនិងទទួលបានចិត្តជ្រះថ្លា ព្រោះមានតែសេចក្ដីស្ងប់ទេ ទេីបអាចជួយអ្នករួចផុតពីសេចក្តីទុក្ខទាំងឡាយ » ៕Read More