មាស សុខសោភា បង្ហោះសារ បួងសួងឲ្យប្រទេសកម្ពុជារបស់យើង រួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះ ក្នុងពេលឆាប់ៗ

 មាស សុខសោភា បង្ហោះសារ បួងសួងឲ្យប្រទេសកម្ពុជារបស់យើង រួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះ ក្នុងពេលឆាប់ៗ

រយៈពេលប៉ុន្មានថ្ងៃនេះ មិនថានៅទីក្រុង ឬ តាមបណ្តាខេត្ត គឺមានភ្លៀងធ្លាក់ជាប់គ្នា បណ្តាលឲ្យខេត្តមួយចំនួនត្រូវ ជន់លិច ដោយសារទឹកភ្លៀង ហើយក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ កំពុងតែស្វែងរកទីទួលមានសុវត្ថិភាពរៀងៗខ្លួន ដោយមានការជួយពីកងកម្លាំងអន្តរាគមន៍នានា នៅតាមបណ្តាខេត្ត ។ ដោយក្តីព្រួយបារម្ភ ពីសុខសុវត្ថិភាពរបស់បងប្អូន​ ដែលរងគ្រោះ ក៏មានបងប្អូនជាច្រើន សូមឲ្យបងប្អូនខ្មែរយើង ប្រុងប្រយ័ត្នខ្លួន ឲ្យបានខ្ពស់ ស្វែងរកទីទួលមានសុវត្ថិភាព និងកុំភ្លេចថែរក្សាសុខភាពផងដែរ។

ដោយឡែក​ នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងសំលេងផ្អែម មាស សុខសោភា បានបង្ហោះសារបួងសួងដល់ ឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រី រូបនេះ បានបង្ហោះសារថា “នាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាពនិងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែរកំពុងមានទឹកជំនន់ “។

Related post