គ្រាន់តែបានឃើញ អូន Jenny កូនស្រី អ្នកនាង សួស វីហ្សា ភ្លាម ស្រាប់តែ លោកជា វិបុល ពោលពាក្យបែបនេះភ្លែត ទៅអូន Jenny ថា

 គ្រាន់តែបានឃើញ អូន Jenny កូនស្រី អ្នកនាង សួស វីហ្សា ភ្លាម ស្រាប់តែ លោកជា វិបុល ពោលពាក្យបែបនេះភ្លែត ទៅអូន Jenny ថា

តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង សួស វីហ្សា បានចាប់ដៃសាងគ្រួសារជាមួយតារាសម្តែងលោក ថម មី រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គលជាមួយគ្នា​ ហើយនៅពេលនេះ អ្នកនាង​ និងស្វាមី ក៏ទទួលបានសមាជិកថ្មី ម្នាក់ទៀតចូលក្នុងគ្រួសារ នោះគឺជាសាច់ ឈា មបង្កើតរបស់អ្នកទាំងពីរនាក់តែម្តង ។ សមាជិកថ្មីម្នាក់នេះ កំពុងតែធ្វើឲ្យមហាជន ក៏ដូចជាហ្វេន ពិសេស គឺមិត្តរួមអាជីពរបស់អ្នកទាំងពីរ លួចសរសើរមិនដាច់ពីមាត់ ថាគួរឲ្យក្នាញ់ខ្លាំងណាស់។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ ពិធីករ ដ៏ល្បីឈ្មោះបោះសំលេង​ លោក ជា វិបុល និងភរិយា បានទៅសួរសុខទុក្ខ អ្នកនាង សួស វីហ្សា និងកូនស្រី ដល់មន្ទីរ ជាហេតុធ្វើឲ្យពួកគាត់ ពិតរំភើប និងសប្បាយចិត្តខ្លាំងណាស់ ។ ជាមួយគ្នានោះ ផងដែរ លោកថម មី និង ភរិយា ក៏សូមថ្លែងអំណរគុណ ដល់បងស្រី គង់ សុជាតិ និងស្វាមី ដែលឆ្លៀតពេលដ៏មានតម្លៃ មកសួរសុខទុក្ខ អូន Jenny និងម៉ាក់ៗ អូន Jennyផងដែរ។

ជាមួយគ្នានោះផងដែរ​ ពិធីកររូបសង្ហារ​ លោកជា វិបុល ក៏បានបង្ហោះសារថា “ថាមកមើលក្មួយស្រី សាម៉ូលីណា ហៅ Jenny តាំងពីម្សឹលម៉្ងៃតែរកពេទ្យអត់ឃើញ។ ក្មួយស្រីCute ណាស់ ដូចប៉ាៗច្រើន សំណាងណាស់ក្មួយ”។ ភ្លាមនោះ អ្នកនាង​សួស វីហ្សា ក៏បានបង្ហោះសារថា “អរគុណបងប្រុស បងស្រី Kong Socheat Chea Vibol ខ្លាំងណាស់ដែលឆ្លៀតពេលមកលេងកូនស្រីប្អូនទាំងពីរនាក់ ទោះរវល់ការងារយ៉ាងណាក៏ដោយក៏ពួកបងមិនភ្លេចប្អូនៗ និងក្មួយស្រី ថង សាម៉ូលីណា ហៅ Jenny ថង សាម៉ូលីណា”។

Related post