ភូមិវប្បធម៌ខេត្តសៀមរាបប្រកាសបិទអាជីវកម្មទាំងស្រុង ដោយសារតែមួយហេតុមួយនេះ

 ភូមិវប្បធម៌ខេត្តសៀមរាបប្រកាសបិទអាជីវកម្មទាំងស្រុង ដោយសារតែមួយហេតុមួយនេះ

សៀមរាប៖ ដូចដែលយើងបានដឹងរួចមកហើយថា ខេត្តសៀមរាប គឺជាទឹកដីដែលសម្បូរទៅដោយ សម្បត្តិវប្បធម៌​ និងប្រាង្គប្រាសាទបុរាណដ៏ល្អពិចិត្រជាច្រើនអនេក។ ហើយក្រៅពីប្រាសាទអង្គរវត្ត ​ប្រាសាទបាយ័ន រួមទាំងប្រាសាទរាប់រយ ភ្នំគូលេន និងទីកន្លែងសម្បត្តិវប្បធម៌ជាច្រើនកន្លែងទៀត ភូមិវប្បធម៌ក៏ជាទិសដៅកម្សាន្តមួយដែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកទស្សនាដោយមិនអាចរំលងបាន។


តែ ចាប់ពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ ២០២០ក្រុមហ៊ុន «វប្បធម៌កម្ពុជា » បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុងក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថាការបិទនេះដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុនយើងខ្ញុំ និងបិទដំណើរការជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។

ក្រុមហ៊ុន «វប្បធម៌កម្ពុជា »​បានបញ្ជាក់ថាការបិទអាជីវកម្មនេះ នាំអោយមានការបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដូច្នេះគណៈគ្រប់គ្រងនៃក្រុមហ៊ុនវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្ដិស្ដីពីការងារ។

ទាក់ទងទៅនឹងការបិទអាជីវកម្មរបស់ក្រុមហ៊ុនវប្បធម៌កម្ពុជាដែលល្បីល្បាញដ៏អស្ចារ្យ មួយនៅខេត្តសៀមរាប នៃតំបន់ទេសចរណ៍វប្បធម៌នេះ អង្គភាព«សៀមរាបប៉ុស្តិ៍»នៅមិនទាន់ទទួលបានការបំភ្លឺបន្ថែមពីខាងក្រុមហ៊ុននៅឡើយទេ៕

Related post