កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ​ និងក្រុមគ្រួសារ​ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន បន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង នូវចំនួនទឹកប្រាក់រហូតដល់ទៅ…

 កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ​ និងក្រុមគ្រួសារ​ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន បន្ថែមទៀត ដើម្បីជួយដល់ជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង នូវចំនួនទឹកប្រាក់រហូតដល់ទៅ…

ភ្នំពេញ៖ កំពូលតារាចម្រៀង ដ៏ល្បីឈ្មោះព្រាប សុវត្ថិ ក្រោយបានឃើញពីការរងទុក្ខរបស់បងប្អូនខ្មែរ ដែលកំពុងតែជួបនូវការលំបាក ដោយសារជំនន់ទឹកភ្លៀងហើយនោះ ស្ទើរតែស្រក់ទឹកភ្នែក ព្រោះថាពួកគាត់ត្រូវចាកឆ្ងាយពីផ្ទះសំបែង បាត់បង់ដំណាំ មិនអាចធ្វើអ្វីបាន ទាល់តែសោះ ត្រូវ រកទីទួលសុវត្ថិភាព ដើម្បី សុវត្ថិភាពរបស់ខ្លួនសិន។

ជាក់ស្តែងនៅមុននេះបន្តិច លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានឲ្យដឹងថា “ដោយមើលឃើញពីភាពរីករាលដាលនៃជំនន់ទឹកភ្លៀងកាន់តែខ្លាំង ក្រុមគ្រួសារតារាចម្រៀងលោក ព្រាប សុវត្ថិ បានបន្ត ធ្វើការឧបត្ថម្ភនូវទឹកប្រាក់ ៤.០០០ដុល្លារបន្ថែមទៀត សរុប៥.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់ទឹកភ្លៀង។


ក្រុមគ្រួសារលោក ព្រាប សុវត្ថិ សូមគោរពបួងសួងដល់វត្ថុស័ក្ដិសិទ្ធិសូមបញ្ចៀសគ្រោះនេះឱ្យចាកឆ្ងាយឆាប់ៗ និងសូមឱ្យបងប្អូនរងគ្រោះជួបតែសំណាងល្អ។ អរគុណសន្តិភាព”។

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post