រំភើបណាស់ ! លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា បរិច្ចាគថិវិកាផ្ទាល់ខ្លួន ជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន….

 រំភើបណាស់ ! លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា បរិច្ចាគថិវិកាផ្ទាល់ខ្លួន ជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន….

ភ្នំពេញ ៖ ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាបានទទួលរងនូវការ វា យ ប្រហារយ៉ាងខ្លាំងពីសំណាក់គ្រោះទឹកជំនន់ ហើយប្រជាជនកំពុងតែជួបការលំបាកជាពន់ពេក ព្រោះតែផ្ទះសម្បែងត្រូវបានលេចលង់និងខ្វះខាតខាងស្បៀងអាហារថែមទៀតផង ។

យ៉ាងណាមិញក្រោយឃើញដូច្នេះ លោក ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ព្រមទាំងបុត្រ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានចូលរួមបរិច្ចាគថិវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ផងដែរ។

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថា លោក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយដែលពោពេញទៅដោយក្តីព្រួយបារម្ភបែបនេះថា ៖ « ឱទេវតាអេីយ សូមទ្រង់ប្រណីដល់មនុស្សជាតិផង ខ្ញុំសូមលេីកម្រាមដៃ១០ ប្រណំ សូមទេវតាប្រណី កុំអោយមានភ្លៀវខ្លាំងបែបនេះទៀតអី មិនថានៅតាមបណ្តាខេត្ត ក្រុងកំពុងលិចលង់ហេីយ ក្មេងៗ មនុស្សចាស់ក៏ចាប់ផ្តេីមឈឺហេីយដែរ ថ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះសំបែង ស្រែចំការលិចខ្ទេចខ្ទីអស់ហើយ…តើបងប្អូនប្រជាពលរដ្ឋសង្ឃឹមអី្វ តើបានអ្វីចិញ្ចឹមជីវិតបន្តទៀត? ខ្ញុំសូមអំពាវនាវ ពុកម៉ែបងប្អូនចូលមូលនិធិសប្បុរសធម៌ទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ សូមចូលរួមជួយគ្នាក្នុងគ្រាអាសន្នABA 001660000 Duong Chay ឌួង ឆាយ 100,000$ ឧកញ៉ា ឡុង និរុន 1,000$ » ៕

ម៉េង ហៀង

https://www.khmer-media.com

Related post