គាត់លះបង់ណាស់ ! អ្នកស្រី​ ទ្រី ដាណា សុខចិត្តដើរលុយទឹកដើម្បីយកអំណោយចែកជូនជនរងគ្រោះដោយសារទឹកជំនន់(មានវិដេអូ)

 គាត់លះបង់ណាស់ ! អ្នកស្រី​ ទ្រី ដាណា សុខចិត្តដើរលុយទឹកដើម្បីយកអំណោយចែកជូនជនរងគ្រោះដោយសារទឹកជំនន់(មានវិដេអូ)

ដោយសារតែមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃទើបបណ្តាលឲ្យខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែជួបការលិចលុងយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋពេលនេះបានកំពុងតែមានការព្រួយបារម្ភជាពន់ពេក ព្រោះអីផ្ទះរបស់ពួកគាត់ត្រូវបានរងគ្រោះដោយសារទឹកជំនន់បំផ្លាញ។

ក្រោយឃើញជាក់និងភ្នែកបែបនេះថៅកែពេជ្រស្រី ដែលបងប្អូនតែងហៅគាត់ថានារីចិត្តធម៍នោះ គឺអ្នកស្រី ទ្រី ដាណា ដោយអ្នកស្រីមិនអាចមើលនិងភ្នែកបានទេ ពេលឃើញបងប្អូនខ្មែរជាច្រើនបានកំពុងតែជួបទុក្ខព្រួយ ដោយសារទឹកជំនន់ ភ្លាមនោះអ្នកស្រីជាមួយនិងស្វាមីក៏បានយកអំណោយនិងថវិកាជាច្រើនទៅជួយដល់ប្រពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ។

ដោយឡែកនៅកាលពីម្សិលមិញនេះអ្នកស្រី ទ្រី ដាណា ជាមួយនិងស្វាមីរបស់អ្នកស្រី បានចុះផ្ទាល់ទៅដល់ខេត្តខេត្តពោធិ៍សាត់ ដែលជាខេត្តមួយដែលមានប្រជាជនជាច្រើនកំពុងរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះអ្នកស្រីបាននាំយកអំណោយមួយចំនួនដូចជា អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,​ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែមផងដែរ ។

ជាក់ស្តែងនៅព្រឹកនេះអ្នកស្រី ទ្រី ដាណា ជាមួយនិងស្វាមីរបស់អ្នកស្រី បានមកដល់ខេត្តបាត់ដំបងហើយ ហើយខេត្តបាត់ដំបងនេះក៏ជាខេត្តមួយដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ដែរ មានប្រជាជនកំពុងជួបការលំបាកដូចគ្នា ហើយគោលបំណងដែលអ្នកស្រីមកខេត្តបាត់ដំបងគឺយកអំណោយនិងថវិកាមួយចំនួនមកជួយប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ដូចគ្នា ហើយអ្នកស្រីបានបញ្ជាក់ហើយថាមានខេត្តណាលិចទឹកខ្លាំងទៀតអ្នកស្រីនិងទៅជួយដល់ខេត្តនោះជាបន្តបន្ទាប់ទៀត​ព្រោះពេលនេះអ្នកស្រីបានត្រៀមថវិកា យ៉ាងហោចណាស់ ១០ ទៅ ២០ មុឺនដុល្លារ នៅក្នុងបេសកកម្មមួយនេះ ៕


ម៉េង ហៀង

https://www.khmer-media.com

Related post