ឱក សុគន្ធកញ្ញា បង្ហោះសារ សូម​បួងសួង​ទេវតា​ តាមថែរក្សាប្រជាជន​កម្ពុជា​ និងសូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មានសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ

 ឱក សុគន្ធកញ្ញា បង្ហោះសារ សូម​បួងសួង​ទេវតា​ តាមថែរក្សាប្រជាជន​កម្ពុជា​ និងសូម​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មានសុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេសគឺហ្វេនៗ។​ អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ ទ្រព្យសម្បត្តិជាច្រើន និងមានបងប្អូនខ្លះត្រូវចាកឆ្ងាយពីផ្ទះសំបែង ដើម្បីស្វែងរកទីទួលសុវត្ថិភាព។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហោះសារ ចូលរួមសោកស្តាយ និងសូមបួងសួងដល់វត្ថុសាកសិទ្ធិ ក្នុងលោក មេត្តាតាមថែរក្សាបងប្អូនខ្មែរឲ្យរួចផុត ពីគ្រោះភ័យនេះផង។ អ្នកនាង បានរៀបរាប់យ៉ាងដូច្នេះថា “សូម​បួងសួង​ទេវតា​ តាមថែរក្សាប្រជាជន​កម្ពុជា​ និង​ ប្រទេស​កម្ពុជា​ជៀស​ផុត​ពី​គ្រោះ​ធម្មជាតិ​នេះ​ឆាប់​ៗ​ សូម​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មានសុវត្តិភាពគ្រប់ៗក្រុមគ្រួសារ “។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមបួងសួង ថា “នាង​ខ្ញុំ សូម បួងសួង​សុំ ឲ្យ​ទេវតា​ជួយ​តាម​ថែរក្សា​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ក្រៅ​ប្រទេស​កម្ពុជា​សូម​អោយ​បាន​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​ទឹក​ជំនន់​នេះ​ផង​”។ទេវតាអេីយកូនចៅសូមអង្វរឈប់ភ្លៀងទៀតទៅកូនចៅសូមអង្វរ ហេីយសូមទេវតានឹងជួយតាមថែរក្សាប្រទេសកម្ពុជាអោយកិច្ចផុតពីគ្រោះទឹកជំនន់នេះផង”។

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post