សកម្មភាពលោកស្រី ទ្រី ដាណា និងស្វាមី ចុះចែកអំណោយដល់ផ្ទះ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង…មានវិដេអូ

 សកម្មភាពលោកស្រី ទ្រី ដាណា និងស្វាមី ចុះចែកអំណោយដល់ផ្ទះ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង…មានវិដេអូ

នៅថ្ងៃនេះ លោកស្រី​ ទ្រី ដាណា និងស្វាមី បានចុះទៅដល់ខេត្តបាត់ដំបងហើយ ដើម្បីនាំយកអំណោយ ជូនដល់បងប្អូន ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ។ គ្រាន់តែចុះទៅដល់ភ្លាម លោកស្រី ទ្រី ដាណា ពោលពាក្យអាណិតដល់បងប្អូនយើងជាខ្លាំង ព្រោះថា ពួកគាត់ពេលនេះ មិនអាចធ្វើអ្វីបាន ទៅណាក៏មិនរួច ហើយដំណាំរបស់ពួកគាត់ក៏ត្រូវ ខូចអស់ហើយ ។

នៅក្នុងវិដេអូ ប្រមាណជាង៤នាទីរបស់លោកស្រី​ទ្រី ដាណា បានបង្ហាញពីសកម្មភាព របស់លោកស្រី បានចុះចែកអំណោច អង្ករ ត្រីខ និងថវិការបន្តិចបន្តួច ជូនដល់ បងប្អូនរងគ្រោះ ។ បើតាមសំដីរបស់លោកយាយម្នាក់នៅក្នុងខេត្តបាត់ដំបងផ្ទាល់លោកយាយបានប្រាប់ថា ជំនន់ទឹកភ្លៀងនេះ មានរយៈកន្លះខែមកហើយ តែគ្រាន់តែបន្តិចបន្តួច មិនដល់ថ្នាក់នេះទេ ។ ប៉ុន្មានរយៈពេលប៉ុន្មានថ្ងៃនេះ ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ បណ្តាលឲ្យជន់លិចតែម្តង។

ជាមួយគ្នានោះ ផងដែរ លោកស្រី ពោលពាក្យយ៉ាងខ្លីថា “លើសពីអាណិត” ព្រោះគាត់បានទៅឃើញស្ថានភាពផ្ទាល់ភ្នែករបស់គាត់ ថាពួកគាត់រស់នៅលំបាកខ្លាំងយ៉ាងណានាពេលនេះ។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា ពិតជាល្អប្រពៃណាស់ហើយក៏ជាវប្បធម៏នៃការចែករំលែកពីទុក្ខលំបាកដល់ប្រជារាស្រ្តដែលកុំពុងតែជួបនូវគ្រោះទឹកជំនន់ដ៏លំបាកជាទីបំផុតសូមបួងសួងដល់ម្ចាស់ទានសូមអោយជួបតែសេចក្តីសុខនឹងសេចក្តីចំរើនព្រមទាំងក្រុមគ្រួសារឯកឧត្តមប្អូនប្រុសនឹងលោកជំទាវប្អូនស្រីសូមអោយជួបតែអំពើរល្អនឹងប្រកបមុខអោយកាន់តែរីចំរើនជារៀងរហូតណាប្អូនណា !”។ខ្ញុំស្រឡាញ់ ទឹកចិត្ត បងស្រី ទ្រី ឌីណា និងស្វាមីបង ចិត្ដល្អ ដ៏សែនល្អ ដែលខ្ញុំ ស្មានមិនដល់។. ធ្វើប៉ុណ្ណឹងហើយ នៅមានគេថាទៀត”។

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post