ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
លោកស្រី ទ្រី ដាណា សូមបួងសួង ដល់វត្ថុសាកសិទ្ធ ឲ្យប្រទេសកម្ពុជារបស់យើង រួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះ ឆាប់ៗផងចុះ

កាលពីថ្ងៃម្សិលមិញនេះ លោកស្រីទ្រី ដាណា និងស្វាមី បាននាំយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់។ អំណោយមាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់។
ជាមួយគ្នានោះផងដែរ ក្រៅពីការចែកអំណោយដល់បងប្អូនហើយនោះ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារបន្ថែមទៀតថា “នាងខ្ញុំសូមបួងសួង ដល់វត្ថុសាកសិទ្ធឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍ស្ងោចសរសើរ និងអរគុណដល់លោកស្រី ទ្រី ដាណា និងស្វាមី ដែលបានចុះជួយដល់ជនរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ៕