ឆន សុវណ្ណារាជ បង្ហោះសារ បួងសួងសូមឲ្យប្រជាជនកម្ពុជា រួចផុតពីគ្រោះទឹកជំនន់ និងសូមឲ្យសុខសុវត្ថិភាពទាំងអស់គ្នា ខ្មែរតែមួយក្រោមមេឃតែមួយ

 ឆន សុវណ្ណារាជ បង្ហោះសារ បួងសួងសូមឲ្យប្រជាជនកម្ពុជា រួចផុតពីគ្រោះទឹកជំនន់ និងសូមឲ្យសុខសុវត្ថិភាពទាំងអស់គ្នា ខ្មែរតែមួយក្រោមមេឃតែមួយ

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ជាថ្ងៃខួបកំណើតរបស់តារាចម្រៀង លោក ឆន សុវណ្ណារាជ ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចូលមកខមិន រិះគន់ពេញៗមាត់ ជាហេតុធ្វើឲ្យរូបលោក អត់ទ្រាំមិនបាន ក៏បង្ហោះសារទៅវិញ អមជាមួយរូបភាពជាច្រើន ។

តែរឿងរ៉ាវទាំងអស់នេះមិនបានធ្វើឲ្យរូបលោក មានបញ្ហា ឬ ក៏ ត្រូវគិតចំពោះរឿងតូចតាចមួយនេះ ខណៈពេលនេះ អ្វីដែលលោកកំពុងតែគិតច្រើនជាងនោះ គឺ បញ្ហាបងប្អូនខ្មែរ កំពុងតែជួបនូវទុក្ខលំបាក ដោយសារតែទឹកជំនន់ ជន់លិច ផ្ទះសំបែង លិចដំណាំ របស់គាត់ ហើយម្យ៉ាងទៀត ពួកគាត់ត្រូវចាកចេញពីផ្ទះសំបែង ដើម្បី ទៅរកកន្លែងដែលមានសុវត្ថិភាព។

យ៉ាងណាមិញ អ្វីទាំងអស់នេះ សុទ្ធតែជាបញ្ហាដែលបងប្អូនខ្មែរយើងត្រូវមកគិត។ ជាក់ស្តែង តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះសារ សូមបួងសួងដល់ទេវតា វត្ថុស័ក្តសិទ្ធិ មេត្តាជួយដល់បងប្អូនខ្មែរយើងឲ្យរួចផុតពីទុក្ខលំបាកនេះផងចុះ ដោយលោកបានបង្ហោះសារមួយឃ្លា យ៉ាងខ្លីថា “សូមបួងសួងដល់ប្រជាជនកម្ពុជាអោយរួចផុតពីគ្រោះទឹកជំនន់នេះផងចុះ សូមអោយសុខសុវត្តិភាពទាំងអស់គ្នាណា ខ្មែរតែមួយក្រោមមេឃតែមួយ”។

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post