ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
ឃើញបង្ហោះសារ ដៀមដាមថាឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យហ្វេនៗគិតថា Love Riya បែកគ្នាហើយ តែចុងក្រោយបែរជាភ្ញាក់ផ្អើលវិញព្រោះតែ…(មានវិដេអូ)

ហ្វេសប៊ុក ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា អ្នកនាង Love Riya គឺជាអ្នកលក់អនឡាញម្នាក់ដែលមានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គម មិនត្រឹមតែជាអ្នកលក់ពូកែទេ Love Riya ក៏ជាតារាហ្វេសប៊ុកម្នាក់ដែរហើយមេម៉ាយចាយរាងរូបនេះមានអ្នកគាំទ្រច្រើនខ្លាំងណាស់នាពេលបច្ចុប្បន្ន ។
យ៉ាងណាមិញសូមរំលឹកទៅកាន់រឿងរបស់ Love Riya កាលពីប៉ុន្មានថ្ងៃមុនបន្តិច គេបានឃើញថា Love Riya បានបង្ហោះរូបភាពជាមួយនិងកូនស្រីមួយនៅក្នុងទឹកមុខសោកសៅនិងគ្រៀមក្រំខ្លាំងបំផុត ហើយLove Riya ក៏បានភ្ជាប់មកជាមួយនិងសារមួយឃ្លាដែលមានន័យបែបនេះផងដែរថា «គ្រប់យ៉ាងដើម្បីល្បី ឥឡូវល្បីហើយ អាចចាកចេញបានហើយប្រូ»។
ក្រោយពេលឃើញ Love Riya បង្ហោះសារបែបនេះរួចបានធ្វើឲ្យលោក សូនី ដែលជាគូស្នេហ៍ទប់ចិត្តមិនបានស្រាប់តែបង្ហោះសារបែបនេះវិញថា ៖ «ចាប់ពីពេលនេះទៅខ្ញុំនឹងប្រើជីវិតថ្មីរបស់ខ្ញុំដោយគ្មានអ្នក ដើរចេញទៅ…ចាប់ពីពេលនេះទៅខ្ញុំនឹងប្រើជីវិតថ្មីរបស់ខ្ញុំ ហើយខ្ញុំសន្យាថាមិនបកក្រោយទៀតទេ»។
ជាក់ស្តែងក្រោយឃើញលោកសូនី បង្ហោះសារខាងលើមិនបានប៉ុន្មានផងស្រាប់តែ Love Riya បានបង្ហោះសារនៅម៉ោងជិត៣យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះថា «តើយើងគួរលើកលែងអោយគេអត់ នៅពេលដែលគេឈ្លោះជាមួយយើង ហើយគេចង់ទៅរកសង្សារចាស់គេវិញ ហើយប្រាប់យើងថាស្អប់សង្សារចាស់គេណាស់ ហើយឥលូវមានអ្នកឆាតមកថាបងនេះហ្វេសប៊ុក ដែលបងអោយរក ពេលយើងសួរទៅសង្សារចាស់គេ»។
ដោយឡែកក្រោយឃើញបែបនេះហើយបានធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយហ្វេនៗនាំគ្នាសនិ្នដ្ឋានថា អ្នកទាំងពីរច្បាស់ជាចែកផ្លូវគ្នាជាមិនខាន។ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះ Love Riya និងប្រូ សូនី ត្រូវគ្នាវិញបាត់ ហើយអ្វីដែលកាន់តែពិសេសនោះអ្នកទាំងពីរបាននិយាយគ្នាយ៉ាងច្បាស់ៗនៅក្នុង Live របស់ខ្លួន ភ្លាមនោះ ប្រូ សូនី ក៏បានបកស្រាយត្រង់ពាក្យមួយម៉ាត់ដែលលោកបានបង្ហោះខាងលើថា «មិនបកក្រោយវិញទេ» នោះគឺមានន័យថាលោកមិនបកទៅរកអ្នកចាស់វិញទេ ៕ ចង់ជ្រាបឲ្យកាន់តែលម្អិតជាងនេះសូមទស្សនាវិដេអូខាងក្រោមនេះ ៖