ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
ណុប បាយ៉ារិទ្ធ សូមបួងសួង ឲ្យទឹកជំនន់ស្រកចុះឆាប់រហ័ស កុំបន្តជន់លិចទៀត ជាពិសេសនោះគឺ…

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នា ជាពិសេសគឺហ្វេនៗ។ តារាចម្រៀងស្រស់សង្ហាររូបនេះ ពិតជាធ្វើឲ្យហ្វេនជាច្រើន មានការកោតសរសើរយ៉ាងខ្លាំង ពីទឹកដមសំលេងដ៏ក្រអួនក្រអៅរបស់លោក។
ដោយឡែកប៉ុន្មានថ្ងៃមកនេះ ទឹកភ្លៀង បានជន់លិច ខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តរងគ្រោះដោយសារ តែទឹកជំនន់ ហើយត្រូវជម្លៀសខ្លួន រកទីកន្លែង ដែលមានសុវត្ថិភាព ដើម្បី ការពារសុខសុវត្ថិភាពរបស់ខ្លួន ដោយមានបងៗកងកម្លាំង ជាអ្នកជួយដល់សង្រ្គោះ។
នៅក្នុងករណីទឹកជំនន់នេះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមបួងសួង សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងរួចផុត ពីគ្រោះមហន្តរាយមួយនេះក្នុងពេលឆាប់ៗនេះផងចុះ។ ជាក់ស្តែងតារាចម្រៀង លោក ណុប បយ៉ារិទ្ធ បានបង្ហោះសារថា “សូមបួងសួងអោយទឹកជំនន់បានស្រកចុះអោយឆាប់រហ័ស ហើយកុំបន្តរជនលិចដល់បណ្តាខេត្តក្រុងនៃប្រទេសកម្ពុជាទៀត ពិសេសកុំអោយប៉ះពាល់ដល់អាយុជីវិតពុកម៉ែ បងប្អូន ក្មួយៗអោយសោះ ។ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ រកទីទួលសុវត្តិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្ន និងថែរក្សាសុខភាពអោយបានគ្រប់គ្នា សូមបួងសួងដល់កម្ពុជា”។