រំភើបចិត្តណាស់ ! នារីចិត្តធម៍២នាក់នេះ ក្នុងម្នាក់ៗបានត្រៀមថវិកាមិនក្រោម ៥មុឺនដុល្លារទេដើម្បីជួយទៅដល់ ជនរងគ្រោះដោយសារទឹកជំនន់

 រំភើបចិត្តណាស់ ! នារីចិត្តធម៍២នាក់នេះ ក្នុងម្នាក់ៗបានត្រៀមថវិកាមិនក្រោម ៥មុឺនដុល្លារទេដើម្បីជួយទៅដល់ ជនរងគ្រោះដោយសារទឹកជំនន់

ដូចដែលប្រិយមិត្តបានជ្រាបហើយថាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាកំពុងតែទទួលរងនូវការលិចលង់យ៉ាងខ្លាំងពីសំណាក់ទឹកជំនន់ ក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ឥតឈប់ឈរជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកំពុងលិចទឹកបានជួបនិងការលំបាកយ៉ាងខ្លាំង ព្រោះផ្ទះសម្បែងត្រូវលេចលង់អស់គ្មានសល់ ។

យ៉ាងណាមិញបន្ទាប់ពីជម្លៀសខ្លួនពីក្នុងទឹករួចឃើញថាប្រជាពលរដ្ឋកំពុងតែជួបការលំបាកដោយសារតែខ្វះស្បៀងហូបចុកគ្រប់គ្រាន់នេះជាហេតុដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំងបំផុតប្រសិនបើទឹកមិនព្រមស្រក ហើយមេឃនៅតែបន្តភ្លៀងជារៀងរាល់ថ្ងៃទៀត ។

​ក្រោយឃើញដូច្នេះហើយធ្វើឲ្យនារីចិត្តធម៍ពីរនាក់មិនអាចនៅស្ងៀមបានទេ ហើយនារីទាំងពីរនាក់នេះជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយគឺអ្នក ស្រី ទ្រី ដាណា និងម្នាក់ទៀតគឺ ស្រី អូន សម្រស់ធម្មជាតិ ដោយពេលនេះអ្នកទាំងពីរបានត្រៀមថវិកាជាច្រើននៅក្នុងដៃដោយអ្នកស្រី ទ្រី ដាណា បានត្រៀមថវិកា 10,0000$ទៅ20,0000$ ហើយចំណែក ស្រី អូន សម្រស់ធម្មជាតិបានត្រៀម 50000$ ហើយថវិកាទាំងអស់នេះ ត្រូវបានម្ចាស់ខ្លួនបញ្ជាក់ហើយថា គឺត្រៀមសម្រាប់ជួយទៅដល់បងប្អូនទាំងឡាយដែលកំពុងតែជួបការលំបាកដោយសារគ្រោះទឹកជំនន់៕

ម៉េង ហៀង

https://www.khmer-media.com

Related post