ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
ខ្មែរជួយខ្មែរ ! ថ្ងៃនេះ អ្នកស្រី ទ្រី ដាណា បានយកអំណោយទៅជួយជនរងគ្រោះដោយសារទឹកជំនន់ និងថវិកាសរុបទាំងអស់មានចំនួន…

ហ្វេសប៊ុក ៖ យោងទៅតាមការលើកឡើងរបស់អ្នកស្រី ទ្រី ដាណា នៅលើហ្វេសប៊ុកមុននេះបន្តិចបានរៀបរាប់ឲ្យដឹងថា ៖ ព្រឹកនេះ បានយកអំណោយផ្ទាល់របស់នាងខ្ញុំ និងស្វាម៉ី មកប្រគល់ជូន លោកពូ ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់។
អំណោយមាន អង្ករ 10តោ ន, មី ម៉ា ម៉ា 60កេះធំ ស្មើនឹង 360កេះ តូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។ នាងខ្ញុំក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។
សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់ សូមអរគុណដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍ ៕