ចប់បាត់ ! ផ្ទះភរិយារបស់លោក កែវ វាសនា នៅខេត្ត កំពុងតែជន់លិច

 ចប់បាត់ ! ផ្ទះភរិយារបស់លោក កែវ វាសនា នៅខេត្ត កំពុងតែជន់លិច

ប៉ុន្មានថ្ងៃនេះ មិនថានៅទីក្រុង ឬ តាមបណ្តាខេត្ត គឺមានភ្លៀងធ្លាក់ជាប់គ្នា បណ្តាលឲ្យខេត្តមួយចំនួនត្រូវ ជន់លិច ដោយសារទឹកភ្លៀង ហើយក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ កំពុងតែស្វែងរកទីទួលមានសុវត្ថិភាពរៀងៗខ្លួន ដោយមានការជួយពីកងកម្លាំងអន្តរាគមន៍នានា នៅតាមបណ្តាខេត្ត ។ កងកម្លាំងយើងបានខំប្រឹង ស្វះស្វែងជួយដល់បងប្អូន ប្រជាពលរដ្ឋ និងប្រមែលប្រមូលទ្រព្យសម្បត្តិនានារបស់បងប្អូន ដែលមាន ទៅកាន់ទីទួលសុវត្ថិភាពផងដែរ។

ដោយឡែក បើយើងងាកទៅមើលពីទិដ្ឋភាពគ្រោះទឹកជំនន់នេះវិញ ពិតជាមិនគួរឲ្យជឿនោះទេ ព្រោះថា វាពិតជាឆាប់រហ័ស មែនទែន ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ភរិយាលោក កែវ វាសនា វិញ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្ជាប់ជាមួយសារយ៉ាងខ្លី ថា “ចប់ហើយផ្ទះខ្ញុំនៅស្រុក លិចអស់ហើយ ឈុតសាឡុងក្រញូងសើមខ្ទិចអស់ហើយ ប៉ាស្រលាញ់គ្រឿងចឹងៗផង អោយធ្វើផ្ទះថ្មីយូហើយអត់ព្រមទេទាល់លិចចឹងបានព្រមធ្វើផ្ទះថ្មីប៉ាខ្ញុំចរឹកបុរាណណាស់”។

យ៉ាងណាមិញ សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បី សុខសុវត្ថិភាព ពិសេស ត្រូវប្រុងប្រយ័ត្នចំពោះសត្វ អសិរពិសនានា និងចំពោះចរន្តអគ្គិសនី ព្រោះវាអាចធ្វើឲ្យមនុស្សមានគ្រោះថ្នាក់គ្រប់ពេល។ ជាមួយគ្នានោះផងដែរ ភរិយារបស់លោក កែវ វាសនា បានប្រាប់ថាផ្ទះប៉ាម៉ាក់របស់អ្នកនាង ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ៕

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post