ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
ក្រោយរងការរិះគន់ ស្រាប់តែ ឆន សុវណ្ណារាជ ពោលពាក្យ បែបនេះលើហ្វេសប៊ុកថា…

ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងដ៏ល្បីឈ្មោះ លោកឆន សុវណ្ណារាជ ហើយក៏ជាថ្ងៃដែលអ្នកម្តាយរបស់លោកបានឆ្លងកាត់គ្រប់រសជាតិ បង្កើតរូបលោកឲ្យបានមើលឃើញពិភពលោកដ៏ធំមួយនេះ ។ ដោយឡែក ក្នុងថ្ងៃខួបកំណើតដ៏សប្បាយរីករាយ និងសែនមានក្តីសុខ ជួបជុំបងប្អូន សាច់ញាតិ ហ្វេនៗជាច្រើនបានអញ្ជើញចូលរួមនោះ លោកក៏ទទួលបានកាដូពិសេស បងប្អូនសាច់ញាតិ របស់លោក នូវចំនួនទឹកប្រាក់រហូតដល់ទៅ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ផងដែរ។
បន្ទាប់ពីការជួបជុំ សើចសប្បាយជុំបងប្អូនហើយនោះ ក៏មានមតិមួយចំនួន បានចូលមកធ្វើការរិះគន់ កប់ៗមាត់ គ្មានសំចៃទាល់តែសោះ ។ ភ្លាមនោះ តារាប្រុសរូបនេះក៏បានបង្ហោះសារថា “បងប្អូន ខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅឱ្យតែអ្នកសិល្បះធ្វើអីក៏ខុសដែរ ឱ្យតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនឱ្យតម្លៃអ្នកសិស្បះខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បះហ្នឹងវាអន់ខ្លាំងណាស់ទៅហេ ក្នុងក្រសែភ្នែកអ្នក? សុំទោសបើខ្ញុំនិយាយខុស”។
លោក បានបន្ថែមទៀតថា “ខួរក្បាលខ្ញុំមិនមែនធុងសំរាម រីករាយជាមួយជីវិតអ្វីដែលខ្លួនមាន ខ្ញុំនិយាយត្រូវអត់មនុស្សជាទីស្រលាញ់ទាំងអស់គ្នា ចង់ប្រាប់ថាឆន សុវណ្ណារាជស្រលាញ់អ្នកទាំងអស់គ្នា nobody perfect អំពើល្អមិនសាបសូន្យ”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនបែបនេះ ថា “កុំខ្វល់ច្រើនពេកម៉ាយអាដលគេចង់និយាយអីជារឿងរបស់គេមាត់គេយើងហាមអត់បានទេសំខាន់រស់អោយមានក្ដីសុខព្រោះអ្នកសិល្បះក៏ជាមនុស្សដែរមានអ្វីសប្បាយចិត្តក៏ចង់បង្ហាញដូចអ្នកលេងហ្វេសប៊ុកផ្សេងទៀតដែរ”។”កុំទៅខ្វល់នឹងពាក្យសំដីមនុស្សឥតប្រយោជន៍រស់នៅជាមួយខ្លួនយើងទើបល្អ”។