ប្រពៃណាស់ ! អ្នកស្រី​ ទ្រី ដាណា ជាមួយស្វាមី បានយកអំណោយ និងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ចុះទៅជួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់(មានវិដេអូ)

 ប្រពៃណាស់ ! អ្នកស្រី​ ទ្រី ដាណា ជាមួយស្វាមី បានយកអំណោយ និងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ចុះទៅជួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់(មានវិដេអូ)

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២០ នេះថៅកែពេជ្រ ទ្រី ដាណា រួមទាំងស្វាមីបានចុះធ្វើឲ្យសប្បុរសធម៍ជួយទៅដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដែលកំពុងតែជួបការលំបាកផ្ទះសម្បែងត្រូវលិចលង់គ្មានសល់ព្រោះតែគ្រោះទឹកជំនន់ ។

ជាមួយគ្នានេះដែរអំឡុងពេលចុះទៅដល់ខេត្ត ខេត្តពោធិ៍សាត់ ដោយផ្ទាល់អ្នកស្រី ទ្រី ដាណា និងស្វាមី បាននាំយកអំណោយនិងថវិកាមួយចំនួនទៅចែកជូនទៅដល់កងកម្លាំងជួយសង្គ្រោះ និងប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកជាក់ស្តែង។ ហើយវត្តមានរបស់អ្នកស្រី ទ្រី ដាណា និងស្វាមីរបស់អ្នកស្រី បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះមានក្តីរំភើបចិត្តយ៉ាងខ្លាំង ម្នាក់ៗទទួលយកអំណោយពីអ្នកស្រី ទាំងទឹកមុខសប្បាយរីករាយថែមទៀតផង ។

សូមរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឲ្យបានជ្រាបផងដែរថា ប្រទេសកម្ពុជានិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ទៀតដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នាជៀសវាងមានបញ្ហានិងគ្រោះថ្នាក់ដោយយថាហេតុណាមួយកើតឡើងមកលើបងប្អូនក្នុងអំឡុងពេលគ្រោះទឹកជំនន់នេះ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖​


ម៉េង ហៀង

https://www.khmer-media.com

Related post