លោកស្រី ទ្រី ដាណា ឲ្យពិន្ទុសូន្យ បើសិនអ្នកលក់ ណាម្នាក់ហ៊ាន ធ្វើរឿងមួយនេះដាក់ភ្ញៀវ ទោះលក់មួយជីវិតទៀត ក៏មិនមានដែរ

 លោកស្រី ទ្រី ដាណា ឲ្យពិន្ទុសូន្យ បើសិនអ្នកលក់ ណាម្នាក់ហ៊ាន ធ្វើរឿងមួយនេះដាក់ភ្ញៀវ ទោះលក់មួយជីវិតទៀត ក៏មិនមានដែរ

មហាជនជាច្រើន ប្រាកដជាបានស្គាល់លោកស្រី ទ្រី ដាណា រួចមកហើយ ដែលលោកស្រី គឺជាបុគ្គលម្នាក់ ដ៏ជោគជ័យ នៅក្នុងរឿងរកយ៉ាងខ្លាំង​ រហូតធ្វើឲ្យមហាជន មានការស្ងប់ស្ងែង និងត្រេកអរជំនួស ។ សព្វថ្ងៃនេះ​​ លោកស្រី ទ្រី ដាណា​ គេសង្កេតឃើញថា លោកស្រី បានយកចិត្តទុកដាក់ជាខ្លាំង លើបញ្ហាជួយដល់សង្គម ព្រោះថា លោកស្រី គាត់ធ្លាប់ជួប នូវការលំបាក ដូច្នេះ ការលំបាករបស់បងប្អូន បានមកពឹងពាក់លើរូបគាត់ គឺគាត់មិនដែល ទុកបងប្អូនចោលនោះទេ គាត់តែងតែចុះទៅជួយដោយផ្ទាល់ខ្លួនគាត់​ ឬ តាមរយៈក្រុមការងារ។

ដោយឡែកកាល​ពីថ្ងៃម្សិលមិញនេះ លោកស្រី ទ្រី ដាណា​ បានបង្ហោះសារមួយឃ្លា ជូនទៅអ្នករកស៊ីគ្រប់រូបថា “ធ្វើជាអ្នករកសុីបើមិនចេះញញឹមមិនចេះសើចដាក់ភ្ញៀវកុំរកសុីអីនាំតែខាត់ដើមគ្មានអ្នកទិញមួយណាចូលចិត្តមើលមុខអ្នកលក់បែបនិងឡើយ បើសំរាប់នាងខ្ញុំអោយ0ពន្ទុ”។

ជាការពិតណាស់ ប្រសិនបើអ្នកលក់អង្គុយធ្វើមុខស្អុយ មិនមានភាពរួសរាយរាក់ទាក់ដាក់ភ្ញៀវទេនោះ គ្មានភ្ញៀវណាម្នាក់ គេចង់មកទិញ ឬ ចង់និយាយលេងជាមួយនោះទេ ទាល់តែអ្នកលក់មានភាពរួសរាយរាក់ទាក់ទៅភ្ញៀវ ទើបមានអ្នកចង់ទិញឥវ៉ាន់យើង៕

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post