ខូចចិត្តណាស់ ! ខួបកំណើត ឆន សុវណ្ណារាជ ឆ្នាំនេះទទួលបានពាក្យរិះគន់ច្រើនជាងពាក្យជូនពរព្រោះតែ…(មានវិដេអូ)

 ខូចចិត្តណាស់ ! ខួបកំណើត ឆន សុវណ្ណារាជ ឆ្នាំនេះទទួលបានពាក្យរិះគន់ច្រើនជាងពាក្យជូនពរព្រោះតែ…(មានវិដេអូ)

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថានៅកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ គេបានឃើញថាគឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងលោក ឆន សុវណ្ណារាជ ក្នុងនោះដែរឃើញថាខួបកំណើតរបស់តារាប្រុសរូបនេះគឺមិនខុសពីឆ្នាំមុនៗទេ គឺលោកតែងតែទទួលបានការពញ្ញាក់អារម្មណ៍ពីសំណាក់ហ្វេនៗរបស់លោកមិត្តភក្តិនិងក្រុមគ្រួសារជាដើម ។

យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតលោក ឆន សុវណ្ណារាជ គេបានចាប់អារម្មណ៍ឃើញថាលោក ទទួលបានការដូច្រើនណាស់ពីសំណាក់អ្នកចូលរួម កាន់តែពិសេសជាងនេះទៅទៀតគឺតារាប្រុសរូបនេះទទួលបានកាដូជាទឹកប្រាក់សុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ ។

ជាក់ស្តែងក្រោយទទួលបានកាដូមួយនេះរួចលោក ឆន សុវណ្ណារាជ ក៏បានបង្ហោះសារបែបនេះថា« រំភើបពេកអត់ដឹងនិយាយថា ម៉េច អរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស 10000មុឺនដុល្លាចិញ្ជៀនពេកមួយវង់ វាមិនច្រើនសំរាប់អ្នកខ្លះតែវាមានន័យណាស់សំរាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you ខួបកំណើតមានន័យ» ប៉ុន្តែការបង្ហោះរបស់លោកបានប្រើពាក្យមួយហាក់បីធ្វើឲ្យទើសចិត្តដល់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ទើបភ្លាមនោះលោកត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ។

ទន្ទឹមនិងនេះដែបន្ទាប់ពីត្រូវបានមហាជនរិះគន់ឡើងកក្រើកពេញហ្វេសប៊ុករួចធ្វើឲ្យលោក ឆន សុវណ្ណារាជ ទប់អារម្មណ៍មិនបានក៏សម្រចចិត្តបង្ហោះសារមួយបន្ថែមទៀតថា « បងប្អូន ខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងកប់ៗមាត់ និយាយទៅឱ្យតែអ្នកសិល្បះធ្វើអីក៏ខុសដែរ ឱ្យតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនឱ្យតម្លៃអ្នកសិស្បះខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បះហ្នឹងវាអន់ខ្លាំងណាស់ទៅហេ ក្នុងក្រសែភ្នែកអ្នក? សុំទោសបើខ្ញុំនិយាយខុស» ៕



ម៉េង ហៀង

https://www.khmer-media.com

Related post