សាធុ សាធុ សាធុ ! នៅព្រឹកនេះព្រះតេជគុណ សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏មានន័យមួយឃ្លាថា ត្រជាក់ចិត្ត ត្រជាក់កាយ…

 សាធុ សាធុ សាធុ ! នៅព្រឹកនេះព្រះតេជគុណ សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏មានន័យមួយឃ្លាថា ត្រជាក់ចិត្ត ត្រជាក់កាយ…

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបរួចមកហើយថានៅកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់អោយមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីបានបង្ហោះវីដេអូមួយ ដែលកាត់ត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។

ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។

យ៉ាងណាមិញបន្ទាប់ពីត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានដោះលែងឲ្យមានសេរីភាពវិញ លោក អតីតអគ្គនាយកសារព័ត៌មាន TVFB រូបនេះរួមទាំងក្រុមគ្រួសារបានសម្រេចចិត្តសាងផ្នួសនៅក្នុងវត្តមួយកន្លែងដំណឹងមួយនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជាក់ស្តែងនៅមុននេះបន្តិចនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់ព្រះតេជគុណ សុវណ្ណ រិទ្ធី នៅមុននេះបន្តិចបានបង្ហោះឲ្យដឹងថា ៖ « ត្រជាក់ចិត្ត ត្រជាក់កាយ ដើរតាមផ្លូវព្រះធម៍ ចូលស្ដាប់ធម៍អោយបានច្រើននោះញាតិញោមនិងទទួលបានចិត្តជ្រះថ្លា ព្រោះមានតែសេចក្ដីស្ងប់ទេ ទេីបអាចជួយអ្នករួចផុតពីសេចក្តីទុក្ខទាំងឡាយ » ៕


ម៉េង ហៀង

https://www.khmer-media.com

Related post