ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
ភ្ញាក់ព្រឺត ! ក្រោយដោះលែងឲ្យមានសេរីភាពលោក សុវណ្ណ រិទ្ធី ព្រមទាំងបងប្អូន ស្រាប់តែទៅបួសដើម្បី….

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។
បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ៕
យ៉ាងណាមិញ ក្រោយពេលមានសេរីភាពលោកបាន មានដំណើរកំសាន្តជាមួយក្រុមគ្រួសារនិងបងប្អូនជាច្រើន ក្នុងនោះ មានមហាជនជាច្រើន បានចូលរួមសាទរផងដែរ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលគឺថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានបួសសងគុណលោកឪពុកអ្នកម្តាយ ដោយបានកោសក់រួចហើយ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពទំាងអស់គ្នា ៕