Album រូបភាពស្អាត ពីអូន ថង សាម៉ូលីណា កូនម៉ាក់ សួស វីហ្សា អ្នកណាបានឃើញហើយ ក៏គ្រឺតដែរ

 Album រូបភាពស្អាត ពីអូន ថង សាម៉ូលីណា កូនម៉ាក់ សួស វីហ្សា អ្នកណាបានឃើញហើយ ក៏គ្រឺតដែរ

ដូចដែលបងប្អូនគ្រប់រូបបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញ តារាចម្រៀង សំលេងពិរោះរណ្តំ អ្នកនាង សួស វីហ្សា និងលោកថម មី បានទទួលសមាជិកថ្មី គួរឲ្យស្រលាញ់ និងគួរឲ្យគ្រឺតបំផុត ដោយកូនអ្នកទាំងពីរមានឈ្មោះថា ថង សាម៉ូលីណា ហៅអូន Jenny ។

បន្ទាប់ពីសម្រាលកូនហើយ ធ្វើឲ្យលោកថម មី និងភរិយា ពិតជាសប្បាយចិត្តឥតឧបមា​ ពេលដែលបានឃើញមុខកូនស្រី​ដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ។ ចំណែកឯអ្នកនាង សួស វីហ្សា វិញ ក៏មានទឹកមុខស្រស់ថ្លា និង ពោរពេញទៅដោយស្នាមញញឹម។

ដោយឡែកនៅមុននេះបន្តិច លោកថម មី បានបង្ហោះរូបភាពឃ្យូតៗជាច្រើនសន្លឹក លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយសារយ៉ាងខ្លីថា “Album អូន ថង សាម៉ូលីណា ហៅអូន Jenny រំភើបសប្បាយចិត្តណាស់ពីរនាក់ប្រពន្ធ ហើយក៏ស្គាល់រសជាតិបើកភ្នែកមើលកូនទល់ភ្លឺដែរ “។

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post