ទាំងនេះជាលក្ខណៈសម្បត្តិពិសេសៗរបស់ iPhone 12 Series ទើបតែត្រូវបានគេទម្លាយ
កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ ប្រកាសលក់ដីមួយកន្លែងទំហំ ៨ ហិចតា ដែលជាដីរបស់លោកផ្ទាល់ ពិសេសនោះគឺ…

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ទូទាំងប្រទេស លោក ព្រាប សុវត្ថិ ដែលគ្រប់គ្នាបានស្គាល់រូបលោក តាមរយៈបទចម្រៀង និងខ្សែភាពដ៏ល្បីឈ្មោះ រឿង នេសាទក្រពើ ដោយទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ មហាជន ក៏ដូចជា ហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក ពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកដមសំលេង ដ៏សែនពិរោះរបស់លោក ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដែលមានឈ្មោះថា Preap Sovath Investment បានបង្ហោះសារថា ដោយប្រកាសលក់ដីមួយកន្លែងទំហំ ៨ ហិចតា ដែលជាដីរបស់ខ្ញុំផ្ទាល់ ស្ថិតនៅក្រុងបានលុង ខេត្តរតនគីរី នៅជិតបឹងយក្សឡោម។ គណនីហ្វេសប៊ុកនេះ បានរៀបរាប់ឲ្យដឹងថា “សួស្ដីបងប្អូន ! ខ្ញុំបាទព្រាប សុវត្តិ សូមធ្វើការប្រកាសលក់ដីមួយកន្លែងទំហំ ៨ ហិចតា ដែលជាដីរបស់ខ្ញុំផ្ទាល់ ស្ថិតនៅក្រុងបានលុង ខេត្តរតនគីរី នៅជិតបឹងយក្សឡោម។
នៅក្នុងដីរួមមាន៖
ចំពោះសក្កដានុពលជុំវិញដីរួមមាន
ចំងាយប្រហែល ៤០០ម៉ែត្រពីបឹងយក្សឡោម
រីស៊តកំពុងបើកដំណើរការ ដែលមានភ្ញៀវទេសចរណ៍មកសម្រាកសំហែកាយជារៀងរាល់ថ្ងៃ
អូរធម្មជាតិជុំវិញដី
ចំពោះហេថារចនាសម្ព័ន្ធ
ប្រព័ន្ធទឹក
ប្រព័ន្ធភ្លើង
ផ្លូវមានច្រើនខ្សែក្នុងដី និង ក្នុងចំការ
ចំពោះដំណាំ
ដើមធុរេនរាប់រយដើម
ដើមដូងក្រអូបរាប់រយដើម
ដើមប៊ររាប់រយដើម
តាងែនរាប់សិបដើម និងដំណាំហូបផ្លែតាមរដូវជាច្រើនមុខ និងច្រើនរយដើមទៀត
សក្កដានុពលនៃដី
បងប្អូនអាចទិញដើម្បីអភិវឌ្ឍន៍ជា រីស៊ត ផ្ទះលំហែកាយ ចំការ ឬសម្រាប់ចំនេញក្នុងពេលអនាគត។ សម្រាប់ពត៍មានលំអិត ៖ 012 600 949 / 010 600 949។