G-Devith ចេញមុខបកស្រាយទាំងហួសចិត្ត ក្រោយល្បីថាខ្លួនជាតារាមានលុយច្រើន ពាក់នាឡិកា តម្លៃ…

 G-Devith ចេញមុខបកស្រាយទាំងហួសចិត្ត ក្រោយល្បីថាខ្លួនជាតារាមានលុយច្រើន ពាក់នាឡិកា តម្លៃ…

ហ្វេសប៊ុក ៖ បើនិយាយពីតារាចម្រៀងរ៉េបលោក ជី ដេវីត ដោយលោកគឺជាតារាម្នាក់ដែលមហាជនចាត់ទុកថាគឺជាតារាដែលលេងខ្លួន និងប្រើប្រាស់សម្ភារៈទំនើបៗប្រេនៗនិងមានតម្លៃថ្លៃកប់ខ្តោងតែម្តង មិនមែនតែលោកទេ សូម្បីតែគូស្នហេ៍របស់លោកគឺកញ្ញា ទេព បូព្រឹក្ស ក៏ចូលចិត្តលេងខ្លួនហៃសូដូចលោកដែរ ។

យ៉ាងណាមិញថ្មីៗនេះបានមានការភ្ញាក់ផ្អើលមួយក្រោយមានកណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Wristwatche បានបង្ហោះថាតារាចម្រៀងរ៉េបខ្មែរ រូបនេះ បានប្រទះឃើញថាពាក់នាឡិកាដៃម៉ូត@Richardmille Iced out Model RM 11 03 ខ្សែពណ៌ក្រហមហើយមានតម្លៃជាង ២លានដុល្លារ សហរដ្ឋអាមេរិកឯណ្ណោះ ក្រោយឃើញបែបនេះបានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជាមួយគ្នានេះដែរក្រោយ លោក ជី ដេវីត ឃើញគេបង្ហោះបែបនេះរួចភ្លាមនោះលោកបកធ្វើការបកស្រាយទៅកាន់មហាជនពាក់ព័ន្ធជាមួយនិងរឿងថាលោកពាក់នាឡិកាតម្លៃ ២ លានដុល្លានេះថា ៖ របស់ខ្ញុំ fake ផ្សារថ្មីទេបង គ្រាន់តែ costum ដាំពេជ្រលើក្បាលនាឡិកានៅ Seng Chenda fake ថា fake អត់មានបន្លំធ្វើ originalហើយពាក់live រាល់ថ្ងៃទេយាយ ៕


ម៉េង ហៀង

https://www.khmer-media.com

Related post