កម្រមានណាស់ ! តារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា សុខចិត្តទៅកោសក់របស់ខ្លួនដោយសារតែរឿងមួយនេះ

 កម្រមានណាស់ ! តារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា សុខចិត្តទៅកោសក់របស់ខ្លួនដោយសារតែរឿងមួយនេះ

ភ្នំពេញ ៖ ជឿថាបងប្អូនប្រិយមិត្តច្បាស់ជាបានជ្រាបរួចជាមិនខានថាថ្មីៗនេះ​តារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា មួយរយៈក្រោយមកនេះឃើញថាហាក់បីមានការស្ងប់ស្ងាត់ខ្លាំងណាស់នៅក្នុងវិស័យសិល្បៈព្រោះតែតារាស្រីរូបនេះបានធ្វើការបដិសេធនិងច្រានចោលរាល់ការទៅចូលរួមនៅក្នុងកម្មវិធីសិល្បៈតូចធំទាំងអស់ ។

យ៉ាងណាមិញជុំវិញរឿងបាត់មុខតារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា ឃើញថាមានហ្វេនៗជាច្រើនបាននាំគ្នាមានការងើយឆ្ងល់ថាតើតារាស្រីរូបនេះមានបញ្ហាអ្វីនៅពីក្រោយខ្នងទើបនាងស្ងាត់ពីសិល្បៈបែបនេះ ក្រោយឃើញអ្នកគាំទ្ររបស់ខ្លួនចេះតែងើយឆ្ងល់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ទប់ចិត្តមិនបានទើបតារាស្រីរូបនេះទម្លាយពីមូលហេតុដែលនាងបានស្ងាត់ពីសិល្បៈទៅដល់ទស្សនិកជឲ្យដឹងបែបនេះថា៖ «សុំទោសផងបងប្អូន មួយរយៈនេះ ខ្ញុំតែងតែបដិសេធ រាល់កម្មវិធី មិនថាតន្ត្រីចម្រៀង ឬកម្មវិធីផ្សេងៗ ដោយសារខ្ញុំបួសសងគុណម្តាយ និយាយរួមក្បាលត្រង៉ោល នេះគឺជាមូលហេតុដែលខ្ញុំមិនចង់ចេញក្រៅ ចាំសក់ខ្ញុំដុះវិញសិន ហេីយក៏គ្មានប្រធានក្រុមក្នុងវង់តន្ត្រីណាមួយដកខ្ញុំចេញពីក្រុមដូចពាក្យចចាមអារ៉ាមនោះដែរ ដូច្នេះសូមកុំមានការយល់ច្រឡំ» ។


ទន្ទឹមនិងនេះដែរក្រោយដឹងពីមូលហេតុដែលធ្វើឲ្យតារាចម្រៀងស្រី ស៊ិន ឧត្តមផល្លា បានស្ងាត់ពីសិល្បៈបែបនេះរួចឃើញថាមានអ្នកគាំទ្ររបស់នាងជាច្រើនបានសម្តែអារម្មណ៍ស្ងប់ស្ងែងទៅដលើរូបនាងយ៉ាងខ្លាំង ហើយថែមទាំងមានការកោតសរសើរទឹកចិត្តរបស់នាងថា ពិតជាគំរូល្អខ្លាំងណាស់ដែលនាងបានហ៊ានលះបង់កោសក់ដ៏ស្រស់ស្អាតរបស់នាងដើម្បីបួសសងគុនម្តាយ ។ ហើយរយៈពេលដែលតារាស្រីរូបនេះបួសសងគុណម្តាយគឺមានរហូតទៅដល់២ខែឯណ្ណោះ ហើយនេះគឺជាទង្វើមួយដែលពិតជាល្អប្រពៃខ្លាំងណាស់ព្រោះមិនងាយបានឃើញនារីៗនៅក្នុងសម័យនេះហ៊ានធ្វើដូច្នេះទេ ៕

ម៉េង ហៀង

https://www.khmer-media.com

Related post