កំសត់ណាស់ ! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ ប្រាប់ទាំងទឹកភ្នែកថា គ្មាននរណាហ៊ានជិះជាមួយ ព្រោះតែឃើញគាត់ពិការ ស្រាប់តែមាននារីស្រស់ស្អាតម្នាក់ បានធ្វើរឿមួយនេះជួយដល់អ៊ុំ

 កំសត់ណាស់ ! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ ប្រាប់ទាំងទឹកភ្នែកថា គ្មាននរណាហ៊ានជិះជាមួយ ព្រោះតែឃើញគាត់ពិការ ស្រាប់តែមាននារីស្រស់ស្អាតម្នាក់ បានធ្វើរឿមួយនេះជួយដល់អ៊ុំ

កាលពីថ្ងៃម្សិលមិញ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ju GiGi បានធ្វើការបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយនឹងរូបភាពរបស់លោកអ៊ុំម្នាក់ ដែលគាត់ពិការ ហើយគាត់ខំប្រឹងប្រែង រត់កង់បី (pass app) ដើម្បីចិញ្ចឹមជីវិត នៅ ផ្សារអូឫស្សីច្រកទី3 ដែលជាកន្លែងទីប្រជុំជន មានមនុស្សយ៉ាងច្រើនកុះករ រស់នៅ។ តែអ្វីដែលចំឡែកនោះ គឺគ្មានបងប្អូនណាម្នាក់ហ៊ានជិះជាមួយអ៊ុំទេ ព្រោះតែគេឃើញគាត់ជាជនពិការ ។ គ្រាន់តែបានឃើញលោកអ៊ុំ កំសត់បែបនេះ ស្រប់តែមាននារីស្រស់ស្អាតម្នាក់ បានធ្វើរឿងមួយជូនលោកអ៊ុំ ដោយទិញអង្ករ ទឹកសុីអុីវ និងមី ទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំ។


ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបង្ហោះសារថា “ឱ! លោកអ៊ុំអើយ !! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ដែលខុសពីគេដទៃដោយសារអ៊ុំជាជនពិការ ស្តាប់លោកអ៊ុំនិយាយទឹកភ្នែកខ្ញុំហូរចុះ លោកអ៊ុំថា គេរត់10ជើង អ៊ុំបានតែ1ជើងទេ ព្រោះភ្លៀវមិនហ៊ានជិះជាមួយអ៊ុំទេ ទោះបីគេហៅក្នុងappក៏គេលុបវិញដែល អ៊ុំរត់បានតែបាយចម្អែតក្រពះទេ ស្តាប់ហើយអួលដើមកណាស់អ៊ុំ ក្មួយសូមជូនអ៊ុំជាអង្ករទឹកសុីអុីវនិងមីទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំនិងសូមជូនពរអ៊ុំឲមានម៉ូយច្រើនៗ សូមបងប្អូនដែលទៅផ្សារអូឫស្សីច្រកទី3ជួយជិះPassApp អ៊ុំផងទោះបីគាត់ពិការមែនតែគាត់តស៊ូនិងជូនអ្នកដំណើរដល់គោលដៅដោយសុវត្តិភាព កុំបារម្មណ៍ខ្ញុំជិះរួចហើយគឺមានសុវត្តិភាព100% “។

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post