កំសត់ណាស់ ! ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ដង្ហោយពុទ្ធបរិស័ទ យកចង្ហាន់ប្រគេនព្រះសង្ឃផង ព្រោះថា…មានវិដេអូ

 កំសត់ណាស់ ! ព្រះចៅអធិការវត្តក្រឡាញ់ចាស់ ដង្ហោយពុទ្ធបរិស័ទ យកចង្ហាន់ប្រគេនព្រះសង្ឃផង ព្រោះថា…មានវិដេអូ

កំពង់ឆ្នាំង៖ នាថ្ងៃរដូវបុណ្យភ្ជុំបិណ្ឌ ជារៀងរាល់ឆ្នាំគឺមានបងប្អូនជាច្រើន បានធ្វើដំណើរទៅកាន់វត្តអារាម ដើម្បីយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ មិនដែលដាច់ឡើយ ។ នៅក្នុងថ្ងៃកាន់បិណ្ឌ គឺមានរយៈពេល១៥ថ្ងៃ ហើយនេះគឺជាបិណ្ឌទី២ហើយ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្តបានរៀបចំ ចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ។ ដោយឡែកគេសង្កេតឃើញថា នៅលើបណ្តាញសង្គមហ្វេសប៊ុក​ របស់ព្រះចៅអធិការវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម (ហៅថាវត្តក្រឡាញ់ចាស់) បែរជាបង្ហោះសារដង្ហោយហៅពុទ្ធបរិស័ទ យកចង្ហាន់ ទៅប្រគេនព្រះសង្ឃទៅវិញ ដោយសារតែវត្តក្រឡាញ់ចាស់ ជាវត្តកម្សត់មួយ ដែលមិនមានពុទ្ធបរិស័ទ បានទៅដល់ច្រើននោះទេ។


ជាក់ស្តែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ចៅអធិការ ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី បានបង្ហោះសារយ៉ាងដូច្នេះថា “សូមប្រគេន និងជូនដំណឹងដល់ព្រះករុណា ញាតិញោមពុទ្ធបរិស័ទ្ធ អោយបានជ្រាបថា វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេរ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងរដូវ កាន់បិណ្ឌ ឆ្នាំនេះមានតែ ៥ វេនទេ នៅខ្វះ ១០វេនទៀត អាស្រ័យដូចបានប្រគេន ជូនដំណឹងខាងលើនេះ។ សូម ញាតិញោមពុទ្ធបរិស័ទ្ធ ចូលរួម ជួយតាមសទ្ធា ជ្រះថ្លា លេខទូរសព្ទ អាត្មាភាពព្រះចៅអធិការ ព្រះនាម ម៉ុច សៅលី 015896999|090896999 ដាច់វេនរាល់ឆ្នាំ ញាតិញោម”។

មានវិដេអូ៖

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post