កំសត់ណាស់ ! លោកខេមរៈ សិរីមន្ត បង្ហើរសំនៀងរៀបរាប់ពីក្តីនឹករលឹក លោកពុក នៅក្នុងថ្ងៃភ្ជុំបិណ្ឌ ធ្វើអ្នកស្តាប់ស្ទើរហូរទឹកភ្នែក…មានវិដេអូ

 កំសត់ណាស់ ! លោកខេមរៈ សិរីមន្ត បង្ហើរសំនៀងរៀបរាប់ពីក្តីនឹករលឹក លោកពុក នៅក្នុងថ្ងៃភ្ជុំបិណ្ឌ ធ្វើអ្នកស្តាប់ស្ទើរហូរទឹកភ្នែក…មានវិដេអូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ ៖ កំពូលតារាចម្រៀងដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ ហ្វេនៗ និងមិត្តយុវវ័យ លោក ខេមរៈ សិរីមន្ត ដោយរូបលោក បានបកស្រាយបទចម្រៀងជាច្រើនបទ ធ្វើឲ្យមហាជន ជក់ចិត្ត និងចាប់អារម្មណ៍ជាខ្លាំង ទៅលើទឹកដមសំលេង ពីរោះរណ្តំរបស់លោក។ ដោយឡែក នៅថ្ងៃនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្ងៃ ក្នុងថ្ងៃពិធីបុណ្យ ភ្ជុំបិណ្ឌ ធ្វើឲ្យអ្នកស្តាប់ ស្ទើរតែស្រក់ទឹកភ្នែក តាមបទចម្រៀងទៅហើយ ពេលដែលនឹកដល់លោកពុកម្តងៗ។


នៅក្នុងបទចម្រៀងថ្មីរបស់លោកមួយនេះ បានបង្ហាញពីមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ ពីទឹកចិត្តកូនដែលនឹករលឹកដល់លោកពុក ដោយរូបលោកបានចែកឋានទៅ ។ បើសិនជាថ្មាលនេះ មានពុក នៅជួបជុំគ្រួសារ មិនដឹងជាល្អយ៉ាងណា កូនពិតជានឹកពុកខ្លាំងណាស់ ពុកអើយតើពេលនេះ ពុកសុខទុក្ខយ៉ាងណាហើយ ពុកទៅបានសុខឬ ទេ សូមពុកកុំបារម្ភពីម៉ែអី កូននិងមើលម៉ែឲ្យបានល្អបំផុត ដូចដែលលោកពុកមើលថែម៉ែកាលនៅរស់អញ្ចឹង។


ជាក់ស្តែងក្នុងបទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ត ដែលមានចំណងជើងថា “គុណពុកម៉ែ” ពិតជាចាក់ដោត ចំអារម្មណ៍អ្នកស្តាប់ខ្លាំងណាស់ ព្រោះថានៅក្នុងបទចម្រៀងមួយបទ បានអប់រំកូនៗ ឲ្យចេះតបស្នង សងគុណ លោកមានគុណ ឲ្យបានល្អ​ ទៅតាមលទ្ធភាពរបស់ខ្លួនដែលអាចធ្វើបាន ខណៈពេលដែលរូបលោកនៅមានជីវិត៕

ស៊ីថា ប៉ែក

https://www.khmer-media.com

Related post